ប៉ារីស ៖ ព្រឹទ្ធសភាបារាំង កាលពីថ្ងៃសៅរ៍ បានអនុម័តផែនការ កំណែទម្រង់សោធននិវត្តន៍ របស់ប្រទេសនេះ បើទោះបីជាមនុស្ស រាប់សែននាក់បានដើរតាមផ្លូវ ដើម្បីតវ៉ា ចំពោះការផ្លាស់ប្តូរគោល នយោបាយដ៏សំខាន់ ដែលអាចកំណត់អាណត្តិ ប្រាំឆ្នាំទីពីររបស់ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង ក៏ដោយ ។
សភាជាន់ខ្ពស់នៃសភាបារាំង បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសំឡេង ១៩៥ ទល់នឹង ១១២ ដែលវិធានការសំខាន់ គឺការលើកអាយុចូលនិវត្តន៍ពី ២ ឆ្នាំ ទៅដល់អាយុ ៦៤ឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា គណៈកម្មាធិការមួយនឹង ញញួរចេញសេចក្តីព្រាងចុងក្រោយ ដែលបន្ទាប់មកនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីបោះឆ្នោត ចុងក្រោយ ដែលទំនងជានៅថ្ងៃព្រហស្បតិ៍ ។
នាយករដ្ឋមន្ត្រីបារាំង Elisabeth Borne បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “បន្ទាប់ពីការពិភាក្សារាប់រយម៉ោង ព្រឹទ្ធសភាបានអនុម័តផែនការ កំណែទម្រង់ប្រាក់សោធននិវត្តន៍។
លោកស្រី Borne បានឲ្យដឹងថា លោកស្រី “បានប្តេជ្ញាចិត្តទាំងស្រុង ក្នុងការធានាថាអត្ថបទនឹងត្រូវបានអនុម័ត យ៉ាងច្បាស់លាស់នៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ” ។
ក្រសួងមហាផ្ទៃបារាំងបាននិយាយថា កាលពីថ្ងៃសៅរ៍ មនុស្សប្រហែល ៣៦៨០០០នាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ប្រឆាំងនឹងផែនការ របស់រដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា