ព័ត៌មានអន្តរជាតិ

លោក​ ពូទីន​ កំពុងព្រួយបារម្ភពីសុវត្ថិភាព ផ្ទាល់​ខណៈវត្ដមាន ក្រុមទាហានឯកជន​ អាចនឹងបង្កភាពចលាចល ក្នុងប្រទេសរុស្ស៊ី

បរទេស៖​ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោក John Sullivan បានឧ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក​ ខណៈដែល របៀបរស់នៅរបស់លោកកំពុង រងផលប៉ះពាល់ដោយសង្រ្គាម​ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

ពិធីករទូរទស្សន៍ CNN លោកស្រី​ Erin Burnett បានសួរលោក Sullivan ក្នុងអំឡុងពេលបង្ហាញមុខទូរទស្សន៍នៅ OutFront អំពីថាតើលោកគិតថារបៀបរស់នៅរបស់មេដឹកនាំរុស្ស៊ីត្រូវបានប៉ះពាល់ដោយសង្គ្រាមដែរឬទេ។

លោកស្រីបាន​និយាយ​សំដៅ​ទៅ​លើ​របាយ​ការណ៍​ថ្មី​មួយ​ដែល​ឧ្យដឹង​ថា​ បច្ចុប្បន្ន​លោក​ ពូទីន​កំពុង​រស់​នៅ​ជាមួយ​មិត្ត​ស្រី​នៅ​ផ្ទះ​ប្រណីត​មួយ​នៅ​ក្រៅ​ក្រុង​មូស្គូ​ និងមានព័ត៌មានមួយដែលចុះផ្សាយថា​ វត្ដមានក្រុមទាហានឯកជន​ អាចនឹងបង្កភាព ចលាចលនៅក្នុងប្រទេសរុស្ស៊ី។

របៀបរស់នៅដ៏ប្រណិតតាមសេចក្តីរាយការណ៍របស់លោក ពូទីន ត្រូវបានមនុស្សមួយចំនួនចោទសួរ ដោយសារតែ ទណ្ឌកម្មដ៏ធ្ងន់​ ដែលលោកខាងលិចបានដាក់មកលើរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅអ៊ុយក្រែនកាលពីខែកុម្ភៈ កន្លងទៅ។

ទណ្ឌកម្មមួយចំនួនរួមមានការហាមប្រាមលើប្រេងរុស្ស៊ី និងការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុអន្តរជាតិ SWIFT នេះបើយោងតាមសារព័ត៌មាន BBC ។

លោក Sullivan បានលេីកឡេីងថា តាមពិតរបៀបរស់នៅរបស់លោក​ ពូទីន​ បានរងផលប៉ះពាល់ដោយការលុកលុយ ពេញលេញរបស់លោក ទៅកាន់អ៊ុយក្រែន ដែលកំពុងកំណត់ចលនារបស់លោក​ សម្រាប់ហេតុផលសុវត្ថិភាព៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top