ព័ត៌មានជាតិ

ជារឿងហួសចិត្ត ដែលអាមេរិក ជាមហាអំណាច ដាក់ទណ្ឌកម្ម លើប្រទេសនានា បែរជាកើតមានករណី ដួលរលំធនាគារធំៗ របស់ខ្លួនឯងទៅវិញ​

ភ្នំពេញ ៖ ថ្មីៗនេះធនាគារ Silicon Valley (SVB) និង Signature Bank ដែលជាធនាគារធំៗ របស់សហរដ្ឋអាមេរិក បានដួលរលំជាបន្តបន្ទាប់ ដោយអាចនឹងបង្កផលប៉ះពាល់ គោលនយោបាយ រូបិយវត្ថុរបស់អាមេរិក និងវិនិយោគិនបរទេស ។

ការដួលរលំធនាគារធំៗ របស់អាមេរិក បានធ្វើឱ្យមជ្ឈដ្ឋានអ្នកតាមដាន ព្រឹត្តិការណ៍អន្តរជាតិ បានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ខណៈអាមេរិក ជាមហាអំណាច ដែលតែងតែចេញមុខដាក់ទណ្ឌកម្ម លើបណ្ដាប្រទេសនានា ដែលមាននិន្នាការ នយោបាយមិនស្របតាមខ្លួន ។

ជាក់ស្ដែង សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបណ្ដាប្រទេសមួយចំនួន ជាបន្តបន្ទាប់ ដូចជាប្រទេសរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ជាដើម ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និងគូរឱ្យអស់សំណើចបំផុតនោះ ប្រទេសដែលរងទណ្ឌកម្ម របស់អាមេរិកមិនរង្គោះរង្គើ ស្រាប់តែកើតមានករណីធនាគារធំៗ ចំនួន២របស់អាមរិក បានដួលរលំទៅវិញ ។

ក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ លោក Wilfred Daye វិនិយោគិនជើងចាស់អាមេរិកបានព្រមានថា ការដំឡើងពិន្ទុមូលដ្ឋាន ចំនួន ៥០ ដោយធនាគារនៅ ក្នុងកិច្ចប្រជុំនាពេលខាងមុខ នឹងបង្កឱ្យមានការភ្ញាក់ផ្អើល ជាប្រព័ន្ធដល់សេដ្ឋកិច្ច សហរដ្ឋអាមេរិក ហើយការខាតបង់ ដែលមិនទាន់ដឹងនៅក្នុងវិស័យធនាគារ របស់សហរដ្ឋអាមេរិក នឹងកើនឡើងខ្ពស់ ។

លោក Daye បានបញ្ជាក់បន្ថែមថា ធនាគារអាមេរិកកំពុងអង្គុយ លើការខាតបង់ ដែលមិនទាន់ដឹង ច្បាស់ចំនួន ៦២០ ពាន់លានដុល្លារអាមេរិក នៅក្នុងមូលបត្រ និងទ្រព្យសម្បត្តិផ្សេងទៀត នៅចុងឆ្នាំ២០២២ដោយសារតែការកើនឡើង នៃអត្រាការប្រាក់៕

To Top