ព័ត៌មានអន្តរជាតិ

UN គាំទ្រដល់តួកគី និងអ៊ុយក្រែន អំពាវនាវឲ្យមានកិច្ចព្រមព្រៀងរយៈពេល ១២០ថ្ងៃ ស្តីពីកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ

អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានគាំទ្រដល់ប្រទេសតួកគី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមាន កិច្ចព្រមព្រៀងរយៈពេល១២០ថ្ងៃ ដែលអនុញ្ញាតឱ្យមានការនាំចេញ គ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងសម្រាប់តែ ៦០ថ្ងៃតែប៉ុណ្ណោះ ។

កិច្ចសន្យានេះត្រូវផុតកំណត់នៅថ្ងៃសៅរ៍ ។ កិច្ចព្រមព្រៀងនេះត្រូវបាន អ្នកសម្របសម្រួលជាមួយរុស្ស៊ី និងអ៊ុយក្រែនដោយអង្គការសហប្រជាជាតិ និងតួកគី នៅក្នុងខែកក្កដា និងបន្តក្នុងខែវិច្ឆិកា ដើម្បីប្រយុទ្ធប្រឆាំងនឹង វិបត្តិស្បៀងអាហារពិភពលោក ដែលត្រូវបានជំរុញដោយផ្នែក ដោយប្រទេសរុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ ការលុកលុយប្រទេសជិតខាងអ៊ុយក្រែន និងការបិទការនាំចេញគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅរបស់ខ្លួន។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់ដល់អ្នកសារព័ត៌មានថា “សម្រាប់ពួកយើង អត្ថបទនៅក្នុងកិច្ចព្រមព្រៀងគឺច្បាស់លាស់ ហើយវាទាមទារឱ្យមានការផ្លាស់ប្តូររយៈពេល១២០ថ្ងៃ” ។

កាលពីថ្ងៃពុធ ប្រទេសតួកគី បានឲ្យដឹងថា ខ្លួននឹងបន្តការពិភាក្សា ដើម្បីបន្តកិច្ចព្រមព្រៀងរយៈពេល១២០ថ្ងៃ ។ ចំណែក អ៊ុយក្រែន ក៏បានឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងគួរតែត្រូវបានបន្តរយៈពេល ១២០ថ្ងៃ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top