ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹករុស្ស៊ី ចិន និងអ៊ីរ៉ង់ ហ្វឹកហាត់ដើម្បីបង្ក្រាប ចោរសមុទ្រ

បរទេស៖ ប្រទេសទាំងបីរួមមាន ចិន រុស្ស៊ី និង អ៊ីរ៉ង់ បានធ្វើសមយុទ្ធខ្សែក្រវាត់សុវត្ថិភាពដែនសមុទ្រប្រចាំឆ្នាំរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩ ហើយគ្រោងនឹងពង្រីកឱ្យរួមបញ្ចូលប្រទេសជាច្រើនទៀតនៅឆ្នាំ ២០២៤ខាងមុខ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី អ៊ីរ៉ង់ និងចិន បានបង្ហាញសមត្ថភាព និងសមត្ថភាពយោធារបស់ពួកគេក្នុងដំណើរការនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។

រូបភាពពីសមយុទ្ធ ‘ខ្សែក្រវាត់សន្តិសុខសមុទ្រ’ បង្ហាញពីនាវាចម្បាំងមកពីប្រទេសទាំងបី ក្នុងការធ្វើសមយុទ្ធរួមគ្នា ចូលរួមក្លែងធ្វើគោលដៅកងទ័ពជើងទឹក និងអាកាស ដែលជាសត្រូវ ហើយបានដំឡើងការវាយឆ្មក់របស់កងកុម្ម៉ង់ដូលើនាវាដឹកទំនិញពីរគូ ដែលកាន់កាប់ដោយការក្លែងធ្វើជាចោរសមុទ្រ។

ប្រតិបត្តិការចុងក្រោយនេះត្រូវបានត្រួតពិនិត្យដោយនាវាបញ្ជាការនាវាពិឃាត Sahand របស់អ៊ីរ៉ង់ ហើយបានឃើញក្រុម កុម្ម៉ង់ដូរ ឡើងលើនាវាដែលប្លន់ពីទូកតូចៗ និងដោយការជិះពីលើឧទ្ធម្ភាគចក្រ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top