បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សូរសម្លេងផ្ទុះមួយបានលាន់លឺ ពេញភាគខាងជើងនៃតំបន់ Crimea គឺជាការផ្ទុះទីតាំងស្តុកមីស៊ីល ដ៏ធំមួយរបស់ប្រទេសរុស្សី ។
ការអះអាងដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែន បានឲ្យដឹងទៀតថា មីស៊ីលរបស់រុស្សីដែលកំពុងត្រូវបាន ដឹកជញ្ជូនតាមផ្លូវដែកក្នុងតំបន់ Crimea ត្រូវបានរងការវាយប្រហារដោយ កងកម្លាំងដ្រូនរបស់អ៊ុយក្រែន ។
ក្រសួងការពារជាតិរបស់អ៊ុយក្រែន ក៏បានថ្លែងទៀតថា៖ ហេតុការណ៍ផ្ទុះលើកនេះគឺជា ដំណើរការនៃការព្យាយាមនិងត្រៀមខ្លួន របស់អ៊ុយក្រែនក្នុងការវាយយកតំបន់ Crimea មកគ្រប់គ្រងវិញទោះបីជាតំបន់នេះ បានស្ថិតនៅក្រោមការកាន់កាប់ របស់រុស្សីតាំងតែពីឆ្នាំ២០១៤មកក្តី។
គួរឲ្យដឹងដែរមីស៊ីល ដែលត្រូវបានបាញ់បំផ្លាញទាំងនោះ ត្រូវបានរុស្សីយកទៅស្តុកទុក សម្រាប់ការប្រើប្រាស់ភាគច្រើន នៅក្នុងជួរនៃកងកម្លាំងទ័ពជើងទឹក របស់ខ្លួននៅក្នុងតំបន់សមុទ្រខ្មៅ ៕
ប្រែសម្រួល៖ ស៊ុន លី