ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដែលប្រកបដោយភាពចាស់ទុំ និងរឹងមាំ នឹងមានអំណោយផល ដល់ការគាំពារសន្តិសុខ និងស្ថិរភាព ពិភពលោក

រសៀលថ្ងៃទី ២០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ រដ្ឋធានីប្រទេសរុស្ស៊ី តាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសរុស្ស៊ី ។ ខណៈថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ នៅឯអាកាសយានដ្ឋាន អន្តរជាតិ Vnukovo Andrei Tupolev ក្រុងម៉ូស្គូ លោកប្រធានរដ្ឋចិន Xi Jinping រំពឹងទុកថា នឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ ជាមួយលោកប្រធានាធិបតី ភូទីន អំពីទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដើម្បីគ្រោងផែនទីបង្ហាញផ្លូវ ក្នុងការជំរុញកិច្ចសម្របសម្រួល និងកិច្ចសហការជាយុទ្ធសាស្ត្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជាក់ស្តែង រវាងចិននិងរុស្ស៊ី ក្នុងយុគសម័យថ្មី ។
នៅថ្ងៃដដែល លោកប្រធានរដ្ឋចិន Xi Jinping បានចុះផ្សាយអត្ថបទ នៅប្រព័ន្ធសារព័ត៌មានរុស្ស៊ី ដោយលើកឡើងថា ហេតុអ្វីបានជាទំនាក់ទំនង រវាងប្រទេសទាំងពីរអាចឆ្លង កាត់ការសាកល្បងពីភាពបម្រែបម្រួល នៃស្ថានការណ៍អន្តរជាតិ បញ្ហាគន្លឹះគឺដោយសារស្វែង រកបាន”វិធីរួមរស់នៅដ៏ត្រឹមត្រូវ រវាងប្រទេសនិងប្រទេស ហើយលោកបានសម្តែងការរំពឹងទុក ជាវិជ្ជមានចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី នៅដំណាក់កាលបន្ទាប់ ។ នេះជាដំណើរទស្សនកិច្ចដំបូងបង្អស់ របស់លោក Xi Jinping បន្ទាប់ពីលោកត្រូវជ្រើសតាំង ជាប្រធានរដ្ឋចិនម្តងទៀត ។ មជ្ឈដ្ឋានខាងក្រៅ សម្គាល់ឃើញថា ប្រការនេះបានបង្ហាញ ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រទេសចិន ចំពោះទំនាក់ទំនងភាពជាដៃគូ សម្របសម្រួលនិង សហការជាយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងចិននិងរុស្ស៊ី ។ ដោយឡែកទំនាក់ទំនង រវាងចិននិងរុស្ស៊ីមានភាព កាន់តែចាស់ទុំនិងរឹងមាំ វាមានអំណោយផលដល់ ការគាំពារសន្តិសុខនិងស្ថិរភាពពិភពលោក ដែលបានក្លាយជា ថាមពលវិជ្ជមាន របស់ពិភពលោក ។

សូមបញ្ជាក់ថា គិតតាំងពីឆ្នាំ ២០១៣ មក ប្រមុខរដ្ឋ នៃប្រទេសចិននិងរុស្ស៊ី បានជួបសន្ទនាចំនួន ៤០ លើកជាបន្តបន្ទាប់ ក្នុងវេទិកាទ្វេភាគីនិងអន្តរជាតិ ដោយបានកំណត់ទិសដៅនៃការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីប្រកបដោយភាព រឹងមាំនិងស្ថិរភាព ជាបន្តបន្ទាប់ ។ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ការកសាងទំនុកចិត្តខាង នយោបាយរវាងគ្នានិងគ្នាមានភាព កាន់តែស៊ីជម្រៅ កិច្ច សហប្រតិបត្តិការ ជាក់ស្តែងមាន ភាពកាន់ តែទូលំទូលាយ ក៏ដូចជាកិច្ចសម្របសម្រួល និងសហការលើឆាកអន្តរជាតិ មានភាពជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ហើយទំនាក់ទំនងស្តី ពីការរឹតចំណងមេត្រីភាព ឱ្យបន្តទៅគ្រប់ជំនាន់ដក់ ជាប់ក្នុងដួងចិត្តរបស់ប្រជាជន ។

នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមាន សន្តិភាពទេ ។ ដើម្បីគាំពារឋានៈអនុត្តរភាពរបស់ខ្លួន ប្រទេសធំមួយចំនួនតូច បាននិងកំពុងឃោសនា បំប៉ោងពីអ្វីដែលហៅថា “ការប្រកួតប្រជែងរវាងប្រទេសធំ” ដែលបង្កើនភាពបែកបាក់ និងការប្រឈមមុខដាក់គ្នា ។ ប្រទេសទាំងពីរ ចិននិងរុស្ស៊ីសុទ្ធតែបាន និងកំពុងប្រកាន់ខ្ជាប់នូវគោល នយោបាយ ការទូតដ៏ឯករាជ្យម្ចាស់ការ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីមានភាពកាន់ តែចាស់ទុំនិងរឹងមាំក្នុងដំណើរ ការអភិវឌ្ឍន៍ វាបានបង្កើតជាគំរូនៃទំនាក់ទំនង រវាងប្រទេសធំបែបថ្មី ដែលគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នា ដោយសន្តិភាពនិង ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ប្រការនេះបានបកស្រាយយ៉ាងរស់រវើក នូវវិធីរួមរស់នៅដ៏ត្រឹមត្រូវ រវាងប្រទេសធំ បើនិយាយ ចំពោះពិភពលោកនា ពេលបច្ចុប្បន្នដែលមានភាពរង្គោះរង្គើ និងបម្រែបម្រួល វាមានអត្ថន័យបំផុសគំនិតយ៉ាងជ្រាលជ្រៅ ។

បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោកអាចឃើញថា ចិននិងរុស្ស៊ីសុទ្ធតែជារដ្ឋសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ ការដែលភាគីទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វាមានសារៈសំខាន់ណាស់ចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក ។ ការពិតជាក់ស្តែងបាន បញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកកាន់តែមានភាពរង្គោះរង្គើនិងបម្រែបម្រួល នោះ ទំនាក់ទំនងរវាងចិននិង រុស្សីក៏ត្រូវបោះជំហានទៅ មុខកាន់តែនឹងនរ ។

រដូវកាលដ៏ល្អបំផុត ក្នុងមួយឆ្នាំ គឺរដូវផ្ការីក ។ អ្នកផងទាំងពួងជឿជាក់ថា នៅនិទាឃរដូវឆ្នាំ ២០២៣ “ដំណើរមិត្តភាព ដំណើរសហប្រតិបត្តិការ និងដំណើរសន្តិភាព”របស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសរុស្ស៊ីមុខជានឹង ទទួលបានផលជាផ្លែផ្កាយ៉ាងច្រើនជាក់ជាមិនខាន ក្នុងន័យបំពេញបន្ថែមនូវកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី បង្កើតសុភមង្គលនិង ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំ ក្នុងការអភិវឌ្ឍនិងវឌ្ឍនភាព របស់ពិភពលោកផងដែរ ៕

To Top