ZURICH៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិករុស្ស៊ី និងបេឡារុស្ស ត្រូវបានសហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិដកចេញកាលពីថ្ងៃពុធ ពីការប្រកួតជើងឯកពិភពលោកទាំងអស់របស់ខ្លួននៅរដូវកាលក្រោយ រួមទាំងព្រឹត្តិការណ៍ស្ត្រីនៅសហរដ្ឋអាមេរិក។
IIHF បានលើកឡើងពីកង្វល់ផ្នែកសន្តិសុខសម្រាប់កីឡាករ បុគ្គលិកប្រកួតប្រជែង និងអ្នកគាំទ្រ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដើម្បីបន្តការដកចេញដែលនឹងអូសបន្លាយលើសពី២ឆ្នាំនៅពេលរដូវកាល ២០២៣-២៤ បានបញ្ចប់។ ចំណែកប្រធាន IIHF លោក Luc Tardif បាននិយាយអំពីការធ្វើឲ្យរុស្ស៊ីត្រឡប់មកវិញថា “វាលឿនពេក” និង”ហានិភ័យច្រើនពេក”។
ហុកគីលើទឹកកក គឺជាកីឡាដែលចូលចិត្តលេងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ។ សហព័ន្ធកីឡាហុកគីរុស្ស៊ីបានច្រានចោលការបារម្ភផ្នែកសន្តិសុខរបស់ IIHF ថា ជាហេតុផលសមហេតុផល ដើម្បីរក្សាក្រុមរបស់ខ្លួនចេញពីការប្រកួតប្រជែង។
សហព័ន្ធបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វាគឺជាការសម្រេចចិត្តដែលមិនមានលក្ខណៈស្ថាបនា ឬជាផលប្រយោជន៍សម្រាប់កីឡាវាយកូនគោលលើពិភពលោក។ IIHF បានអនុវត្តតាមការណែនាំ ផ្តល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃនៃរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមកាលពីខែកុម្ភៈឆ្នាំមុន ដើម្បីដកក្រុមរុស្ស៊ីចេញពីការប្រកួតអន្តរជាតិ និងដើម្បីស្វែងរកម្ចាស់ផ្ទះថ្មីសម្រាប់ព្រឹត្តិការណ៍ដែលប្រទេសនេះនឹងត្រូវរៀបចំ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ IOC កំពុងជំរុញឲ្យស្ថាប័នគ្រប់គ្រងកីឡាអូឡាំពិក ស្វែងរកមធ្យោបាយដើម្បីដាក់បញ្ចូលអត្តពលិករុស្ស៊ី និងបេឡារុស្សជាអព្យាក្រឹតក្នុងព្រឹត្តិការណ៍ជម្រុះសម្រាប់ព្រឹត្តិការណ៍កីឡាប៉ារីសឆ្នាំ ២០២៤ ។ ស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាយូដូ និងកីឡាហុកគីបាននិយាយនៅឆ្នាំនេះថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនអត្តពលិករុស្ស៊ី និងបេឡារុស្ស។
ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC គ្រោងនឹងពិភាក្សាអំពីបញ្ហារុស្ស៊ីនៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅទីក្រុង Lausanne ប្រទេសស្វីស។ Tardif បាននិយាយបន្ទាប់ពីការសម្រេចចិត្តដោយក្រុមប្រឹក្សាកាន់អំណាចដែលលោកធ្វើជាប្រធានបាននិយាយថា IIHF ត្រូវតែសម្រេចចិត្តនៅឆ្នាំក្រោយប្រសិនបើរុស្ស៊ី និងបេឡារុស្សអាចចូលរួមក្នុងការប្រកួតរដូវរងា Milan-Cortina d’Ampezzo ឆ្នាំ ២០២៦៕ដោយ៖លី ភីលីព