ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយ អំពីភូមិសាស្រ្តនយោបាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះចំណារដ៏ខ្ពង់ខ្ពស់បំផុត ដោយឱ្យអ្នកស្តាប់វីដេអូ អត្ថាធិប្បាយ ជុំវិញរឿងក្រុមក្បត់ និង ទណ្ឌិត កឹម សុខា។
សម្ដេចតេជោ ហ៊ុន សែន កាលពីវេលាម៉ោង១១និង៤៨នាទី រំលងអធ្រាត ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅលើ ឆេណែលតេលេក្រាម ដ៏ពេញនិយម របស់សម្ដេច បានបង្ហោះលីងវីដេអូ មួយ ដែលមានចំណងជើងថា «ជីវិតនយោបាយ កឹម សុខា ដើរដល់ទីបញ្ចប់ ព្រោះក្បត់ដៃគូសន្ទនា សម្ដេចតេជោ ហ៊ុន សែន (ភាគទី៣)» ដោយបានភ្ជាប់នូវចំណារដ៏ខ្ពង់ខ្ពស់បំផុត ថា «ស្តាប់សយ សុភាពនិយាយការពិត»។
នៅលើគណនីហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ក្មួយសូមលំអោនកាយ លើកហត្ថទាំងទ្វេ គោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវចំណារដ៏ខ្ពង់ខ្ពស់បំផុត ដោយឱ្យអ្នកស្តាប់ វីដេអូ អត្ថាធិប្បាយរបស់ក្មួយ ជុំវិញរឿងក្រុមក្បត់ និង ទណ្ឌិត កឹម សុខា»។
សូមរំលឹកថា នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក សយ សុភាព បានធ្វើការអត្ថាធិប្បាយ អំពីការវិវត្តន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ក្រោយតុលារការ បានសម្រេចផ្តន្ទាទោស ទណ្ឌិត កឹម សុខា ឱ្យជាប់ទោស២៧ឆ្នាំ ។
ក្នុងនោះលោក សយ សុភាព ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា ការដើរដល់ផ្លូវបញ្ចប់ជីវិតនយោបាយ របស់ទណ្ឌិត កឹម សុខា នេះ គឺបណ្ដាលមកពី អ្នកនយោបាយរូបនេះ បានក្បត់ដៃគូសន្ទនា (សម្ដេចតេជោ ហ៊ុន សែន) ។
ខ្លឹមសារលម្អិតសូមស្ដាប់និងទស្សនាវីដេអូ ដូចខាងក្រោម៖