ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមធ្វើការលើ បច្ចេកវិទ្យាមើលធ្លុះជញ្ជាំង សម្រាប់យោធារបស់ខ្លួន

បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ដោយវេបសាយ Buinessinsider ។ កាសែតនេះបានសរសេរថា កងកម្លាំងយោអាមេរិកកំពុងធ្វើការ ពិចារណាមើលថាតើ មានវិធីណាដែលអាចឲ្យគេអាច មើលឃើញធ្លាយជញ្ជាំងឬរបាំងបាន។

យោធាអាមេរិក មានបំណងធំបំផុតនោះគឺ អនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន អាចមើលឃើញជាមុននឹងឧបសគ្គ ឬសត្រូវដែលលាក់ខ្លួនដែលធ្វើបែបនេះ គេនឹងអាចការពារខ្លួនចេញពីការ គម្រាមកំហែងនានាបានយ៉ាងងាយស្រួល។

មកដល់ពេលនេះសំណើ ត្រូវបានធ្វើឡើងរួចរាល់ហើយទៅកាន់ រដ្ឋាភិបាលដើម្បីស្នើសុំធ្វើការស្រាវជ្រាវ និងអភិវឌ្ឍដែលបច្ចេកវិទ្យាថ្មីនេះ ត្រូវបានខ្លួនហៅថា See Through The Wall System (STTW) ឬជាភាសាខ្មែរគឺបច្ចេកវិទ្យា មើលធ្លុះជញ្ជាំង។

ផ្ទាំងពាណិជ្ជកម្ម

ប្រព័ន្ធ STTW នេះជាបច្ចេកវិទ្យាចល័ត ដោយមនុស្សដែលវានឹងផ្តល់ សមត្ថភាពដល់ទាហាន នូវលទ្ធភាពក្នុងការមើលឃើញ កំណត់អត្តសញ្ញាណ និងតាមដានមនុស្សសត្វ និងសំភារៈដែលនៅពីក្រោយរបាំង ឬឧបស្គគ្គជាច្រើនកម្រិតពី ចំងាយដ៏ឆ្ងាយណាមួយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top