បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា បាតុកម្មដែលកំពុងឆាបឆេះ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នៅតែបន្តកើនឡើងកំដៅនៅឡើយ ប៉ុន្តែមិនទាន់មានការប៉ះពាល់ ដល់ការប្រើប្រាស់កងកម្លាំង យោធានៅឡើយទេ។
ការប្រកាសបញ្ជាក់ ដោយមេបញ្ជាការកំពូល របស់យោធាមួយរូប របស់ប្រទេសអ៊ីស្រាអ៊ែល ដោយក្នុងនោះលោក ក៏បានចេញលិខិតជា សាធារណៈស្នើសុំឲ្យលោក នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការសម្រេចចិត្តបណ្តេញ រដ្ឋមន្ត្រីក្រសួងការពារជាតិ Yoav Gallant ពីតំណែងផងដែរ ។
ក្នុងនោះផងដែរ មេបញ្ជាការកំពូលរូបនេះ ដដែលក៏បានអំពាវនាវ សុំឲ្យកងកម្លាំងយោធា របស់អ៊ីស្រាអ៊ែលទាំងអស់ ដាច់ខាតត្រូវតែនៅឲ្យឆ្ងាយ ពីក្រុមបាតុករនិង មិនត្រូវចូលរួម ជាមួយការប្រមូលផ្តុំនេះ ជាដាច់ខាត។
គួរឲ្យដឹងដែរអ៊ីស្រាអ៊ែល បានប្រឈមមុខទៅនឹង ការធ្វើបាតុកម្មពីសំណាក់ហ្វូង បាតុករអស់រយៈពេលជាច្រើន សប្តាហ៍មកហើយជុំវិញបញ្ហា កំណែទំរង់ច្បាប់ថ្មី របស់លោក នាយករដ្ឋមន្ត្រី Netanyahu ៕
ប្រែសម្រួល៖ស៊ុនលី