ព័ត៌មានអន្តរជាតិ

អាមេរិក នឹងគម្រាម កំហែងប្រទេស ជិតខាងតាមរយៈការ ធ្វើពាណិជ្ជកម្ម

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កាលពីម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី Joe Biden នឹងចាប់ផ្តើមធ្វើការបង្កជម្លោះ ជាមួយនឹងប្រទេសមិកស៊ិកូ ដើម្បីទាមទារឲ្យប្រទេសអ្នកជិតខាងមួយនេះ ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេង និងថាមពលមកឲ្យ ប្រទេសរបស់ខ្លួន ។

ប្រភពដដែលបានបន្តទៀតថា អាមេរិកនឹងធ្វើការគម្រាមកំហែង តាមរយៈការប្រើប្រាស់ការតម្លើង ពន្ធទៅលើទំនិញនានា ប្រសិនបើប្រទេសដែលមាន ព្រំប្រទល់ជាប់ នឹងភាគខាងត្បុងមួយនេះ មិនអនុវត្តតាមផែនការរបស់ខ្លួន។

The Press United និង Azebaycan24 បានចេញផ្សាយដូចគ្នាដែរថា ការទាមទាររបស់អាមេរិក នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះបន្ទាប់ ពីភាគី ខាងអាមេរិកបានធ្វើការពិភាក្សារួចរាល់។

រំលឹកដែរថាសហរដ្ឋ​អាមេរិក និង​កាណាដា​ កាលពី​ខែកក្កដា ​ឆ្នាំមុន​បាន​ស្នើសុំ​ការចរចា ​ដោះស្រាយ​ជាមួយ​ម៉ិកស៊ិក ​លើ​ជម្លោះ​ថាមពលម្តងហើយ ប៉ុន្តែជាលទ្ធផលទទួលបាន ត្រឹមវឌ្ឍនភាពតិចតួចបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top