ព័ត៌មានអន្តរជាតិ

វិបត្តិសកល បន្ដគំរាមកំហែងបន្ថែមទៀត លើវឌ្ឍនភាព នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅអាស៊ីប៉ាស៊ីហ្វិក

ម៉ានីល៖ ការបង្រួបបង្រួម នៃវិបត្តិសកលលោកជាច្រើន កំពុងបង្កគ្រោះថ្នាក់បន្ថែមទៀត ដល់សមត្ថភាពរបស់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។

របាយការណ៍ដែលមានចំណងជើងថា “ការចែកចាយលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពតាមរយៈដំណោះស្រាយនៅថាមពល អាហារ និងហិរញ្ញវត្ថុ ” ធ្វើឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ។

ប្រភពបានឲ្យដឹងថា “polycrisis” ដែលសំដៅទៅលើវិបត្តិសេដ្ឋកិច្ច និងសង្គមសំខាន់ៗ រួមទាំងការប្រែប្រួល អាកាសធាតុធ្ងន់ធ្ងរ ផលប៉ះពាល់ពីជំងឺរាតត្បាត កូវីដ-១៩ ផលប៉ះពាល់នៃវិបត្តិអ៊ុយក្រែន និងភាពទន់ខ្សោយនៃរចនាសម្ព័ន្ធមូលដ្ឋាន បានបណ្តាលឱ្យមានការរំខាន យ៉ាងខ្លាំងដល់ទីផ្សារថាមពល និងអាហារ និងការជំរុញតម្លៃអាហារ ថាមពល និងទំនិញកាន់តែឡើងថ្លៃខ្ពស់ ។

វិបត្តិទាំងនោះបានបង្ក ឱ្យមានបញ្ហាតម្លៃ នៃការរស់នៅដ៏អាក្រក់បំផុតក្នុងជំនាន់មួយនៅក្នុងតំបន់ ហើយផលប៉ះពាល់ របស់ពួកគេ ត្រូវបានទទួលអារម្មណ៍ ទូទាំងពិភពលោក ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដែលជំរុញឱ្យមនុស្សរាប់លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

របាយការណ៍នេះបានកត់ សម្គាល់ថា យ៉ាងហោចណាស់មានវឌ្ឍនភាពនៃការអភិវឌ្ឍន៍មួយទសវត្សរ៍ត្រូវបានលុបចោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានឲ្យដឹងទៀតថា ភាពចលាចលសេដ្ឋកិច្ច និងសង្គមនាពេលថ្មីៗនេះ និងផលវិបាកនៃ “វិបត្តិ” បានដាក់សម្ពាធយ៉ាងខ្លាំងលើហិរញ្ញវត្ថុសាធារណៈ និងកាត់បន្ថយធនធានហិរញ្ញវត្ថុដែលមាន ដើម្បីសម្រេចបាននូវ SDGs ។

អគ្គនាយកគ្រប់គ្រង ADB លោក Woochong Um បានលើកឡើងថា “វិបត្តិទាំងនេះបានបង្កើតជាព្យុះដ៏ល្អឥតខ្ចោះមួយ ដែលបានធ្វើឱ្យខូច សេដ្ឋកិច្ចពិភពលោក ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ នៅអាស៊ី និងប៉ាស៊ីហ្វិក ហើយឈានទៅរក SDGs” ។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា នេះអាចជាចំណុចរបត់ប្រវត្តិសាស្ត្រមួយឆ្ពោះទៅកាន់អនាគតដែលមានសុវត្ថិភាពជាងមុន ដោយចាប់ផ្តើមសន្ទុះជាថ្មី ដើម្បីផ្លាស់ប្តូរប្រព័ន្ធអាហារ និងថាមពល។

យោងតាមរបាយការណ៍ សូម្បីតែមុនពេលជំងឺរាតត្បាត និងវិបត្តិអ៊ុយក្រែន តំបន់អាស៊ីប៉ាស៊ីហ្វិក បានដើរចេញពីផ្លូវ ដើម្បីបំពេញតាម SDGs ឆ្នាំ២០៣០ ហើយនឹងត្រូវការរហូតដល់ឆ្នាំ២០៦៥ ដើម្បីសម្រេចបាននូវគោលដៅទាំង ១៧៕

ប្រែសម្រួល ឈូក បូរ៉ា

To Top