ព័ត៌មានអន្តរជាតិ

Update៖ អាជ្ញាធររុស្ស៊ី នឹងបិទការិយាល័យកាសែតមួយ របស់ពលរដ្ឋអាមេរិកាំង តែអ្នកកាសែត Dmitry Muratov បដិសេធថា គាត់មិនអាចនៅស្ងៀម ចំពោះរឿងនេះឡើយ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធររុស្ស៊ី អាចនឹងបិទកាសែតរបស់គាត់ ប៉ុន្តែអ្នកកាសែត Dmitry Muratov បានបដិសេធថា លោកមិននៅស្ងៀមឡើយចំពោះរឿងនេះ ។

នៅពេលយើងជួបគ្នានៅទីក្រុងម៉ូស្គូ និពន្ធនាយក Novaya Gazeta និងម្ចាស់រង្វាន់ណូប៊ែលសន្តិភាព របស់រុស្ស៊ីមានការព្រួយបារម្ភ ថាតើ វិមានក្រឹមឡាំងនឹងឈានទៅដល់ការ ប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច ។

លោក Muratov បានប្រាប់ដល់ខ្ញុំថា “មនុស្ស២ជំនាន់បានរស់នៅដោយគ្មាន ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ” ។ “ប៉ុន្តែរយៈពេលនេះចប់ហើយ។ តើលោក ពូទីន នឹងចុចប៊ូតុងនុយក្លេអ៊ែរឬអត់? អ្នកណាដឹង? គ្មាននរណាម្នាក់ដឹងរឿងនេះទេ។ មិនមានមនុស្សតែម្នាក់ដែល អាចនិយាយឱ្យប្រាកដនោះទេ” ។

ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយ ពេញលេញរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការវាយលុកនុយក្លេអ៊ែរ របស់ទីក្រុងម៉ូស្គូបានឮខ្លាំង និងញឹកញាប់ទៀតផង ។

មន្ត្រីជាន់ខ្ពស់បានទម្លាក់ តម្រុយមិនច្បាស់លាស់ថា ប្រទេសលោកខាងលិចដែលផ្តល់អាវុធ ដល់អ៊ុយក្រែនមិនគួររុញច្រានរុស្ស៊ីឆ្ងាយពេកទេ ។ ប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីផែនការដាក់ទីតាំង អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសប៊ែលឡារុស្ស ។

បន្ទាប់មក ជំនួយការជិតស្និទ្ធបំផុតរបស់គាត់គឺ Nikolai Patrushev បានព្រមានថា រុស្ស៊ីមាន “អាវុធទំនើបតែមួយគត់ដែលអាច បំផ្លាញសត្រូវណាមួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ” ។

លោក Muratov មានលើកឡើងថា “ប្រជាជននៅក្នុងប្រទេសរុស្ស៊ី បានដឹងដោយការឃោសនា” ។ “ការឃោសនាគឺជាប្រភេទវិទ្យុសកម្ម ។ មនុស្សគ្រប់គ្នាងាយនឹងដឹងច្បាស់ មិនមែនតែជនជាតិរុស្ស៊ីទេ ។ នៅក្នុងប្រទេសរុស្ស៊ី ការឃោសនាមានប៉ុស្តិ៍ទូរទស្សន៍១២ កាសែតរាប់ម៉ឺននាក់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា VK [កំណែជាភាសារុស្សីរបស់ Facebook] ដែលបម្រើទាំងស្រុងនូវមនោគមវិជ្ជារដ្ឋ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top