បរទេស៖ យោធាអាមេរិក បានកំណត់អត្តសញ្ញាណ មន្រ្តីមួយមួយរូប ដែលបានស្លាប់នៅក្នុងរថយន្ត នៅជិតមន្ទីរប៉ង់តាហ្គោន កាលពីដើមខែនេះ ដោយបង្ហាញថា គាត់គឺជាអ្នកឯកទេសស៊ើបការណ៍ជាន់ខ្ពស់ ដែលធ្វើការនៅក្នុងការិយាល័យ នៃអគ្គសេនាធិការចម្រុះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយទាហានមានឈ្មោះ Juan Paulo Ferrer Bordador អាយុ ៤២ ឆ្នាំដែលត្រូវបានគេរកឃើញ នៅក្នុងរថយន្តរបស់គាត់ នៅក្នុងចំណតរថយន្តភាគខាងជើង របស់មន្ទីរបញ្ចកោណបន្ទាប់ពីការត្រួតពិនិត្យសុខុមាលភាព កាលពីថ្ងៃទី ១៤ ខែមីនា ។ ខណៈពេលដែលក្រុមសង្គ្រោះបន្ទាន់ បានឆ្លើយតបភ្លាមៗបន្ទាប់ពីមន្រ្តីត្រូវបានគេប្រទះឃើញគាត់ បានស្លាប់រួចទៅហើយ នៅពេលពួកគេមកដល់។
ចាប់តាំងពីឆ្នាំ ២០២១ មក លោក Bordador បានបម្រើការជាមន្ត្រីមិនទទួលបន្ទុក ដឹកនាំកម្មវិធីត្រួតពិនិត្យបច្ចេកទេស របស់ប្រធានរួម ដែលជាក្រុមដែលធ្វើការ ដើម្បីកំណត់អត្តសញ្ញាណ និងរារាំងការប៉ុនប៉ងធ្វើចារកម្ម ដោយរដ្ឋបរទេស។
មូលហេតុនៃការស្លាប់របស់លោក Bordador មិនទាន់ដឹងនៅឡើយទេ ហើយព័ត៌មានលម្អិតមួយចំនួនទៀត ត្រូវបានចេញផ្សាយ ប៉ុន្តែកងទ័ពបាននិយាយថា ខ្លួននឹងបន្តស៊ើបអង្កេត៕ ប្រែសម្រួលៈ ណៃ តុលា