ព័ត៌មានជាតិ

សេចក្តីព្រាងស្តីពីសារពើពន្ធ ឆ្លងផុតគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្តីពីសារពើពន្ធ” ។

ច្បាប់ស្ដីពីសារពើពន្ធ ធ្វើឡើងក្នុងគោលបំណង គ្រប់គ្រងប្រមូលចំណូលពន្ធអាករបង់ចូលថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណាច្បាប់ស្ដីពីសារពើពន្ធបច្ចុប្បន្ននេះ នៅមានចន្លោះប្រហោង និងបទដ្ឋានគិតយុត្តមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រដល់ការប្រមូលពន្ធអាករនោះទេ។ ដើម្បីផ្តល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាពក៏បានប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្ដីពីសារពើពន្ធព្រមទាំងវិសោធនកម្មជាបន្ដបន្ទាប់ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក និងអនុវត្ត ព្រោះសេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធ មិនមែនជាការរៀបចំឡើងថ្មីទាំងស្រុងនោះទេ ៕

To Top