ភ្នំពេញ៖ បរិវេណ សម្រាប់រៀបចំពិធីបុណ្យអុំទូក ក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ ត្រូវបានពង្រីកបន្ថែមជាជំហានៗ ក្រោមការឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមលោក សយ សុភាព បានឱ្យដឹងថា ការពង្រីកបរិវេណ នេះមិនមែនសម្រាប់តែពិធីបុណ្យអុំទូកនោះទេ ក៏អាចប្រារព្ធពិធីបុណ្យសំខាន់ៗក្នុងភូមិ និងជាទីធ្លាសម្រាប់ហាត់ប្រាណ ផងដែរ។
ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល លោក សយ សុភាព បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រ និងផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍន៏ លើកមុខមាត់ភូមិព្រៃស្នួល។
ជាមួយគ្នានេះ លោក សយ សុភាព ក៏បានអរគុណលោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានគាំទ្រ និង អនុញ្ញាត្តិឱ្យដំណើរអភិវឌ្ឍន៍ រៀបចំកែលំអរ នៅតំបន់ភូមិព្រៃស្នួល នេះផងដែរ៕