គៀវ៖ អតីតមេបញ្ជាការរុស្ស៊ី លោក Igor Girkin បានចំអកឱ្យការសន្យា របស់មេដឹកនាំវិមានក្រឹមឡាំង ក្នុងការបង្កើនចំនួនគ្រាប់បែក សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសពីការកើនឡើងនៅក្នុងវីដេអូថ្មីមួយ ដែលចេញផ្សាយដោយក្រសួងការពារជាតិ ។ វាកើតឡើងជាងមួយឆ្នាំបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាឱ្យចាប់ផ្ដើមប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនកាលពីខែកុម្ភៈមុន។
ថ្វីបើក្តីសង្ឃឹមដំបូងរបស់មេដឹកនាំរុស្ស៊ី សម្រាប់ជ័យជម្នះឆាប់រហ័សក៏ដោយ ក៏ការឆ្លើយតបខាងយោធាខ្លាំងជាង ការរំពឹងទុករបស់អ៊ុយក្រែន ដែលគាំទ្រដោយជំនួយរបស់លោកខាងលិច បានធ្វើឱ្យបាត់បង់ផលប្រយោជន៍ យោធារបស់ពួកគេ។
ទោះបីជា Girkin គឺជាអ្នកជាតិនិយមរុស្ស៊ី ដែលរៀបរាប់ដោយខ្លួនឯង ដែលបានសម្តែងការគាំទ្រ ចំពោះគោលដៅនៃការលុកលុយ របស់អ៊ុយក្រែនក៏ដោយ លោកបានលេចចេញជាសំឡេង នាំមុខនៃអ្នកសរសេរប្លុកយោធារុស្ស៊ី ដែលរិះគន់យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ដែលជារឿយៗបង្ហោះការ រិះគន់ទាំងនេះទៅក្នុងគណនី Telegram របស់លោក។
លើសពីនេះ អ៊ុយក្រែន បានចោទប្រកាន់លោក Girkin ពីបទឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញតួនាទីរបស់លោកនៅក្នុង ការបញ្ចូលឧបទ្វីបគ្រីមៀ ឆ្នាំ២០១៤ ជាកន្លែងដែលលោកទទួលបានភាពល្បីល្បាញ។
លោក Girkin បានសរសេរនៅក្នុងការបង្ហោះតាមបណ្ដាញ Telegram ដ៏វែងមួយកាលពីថ្ងៃសៅរ៍ថា ការប្រកាសរបស់លោក Shoigu មិនទៅឆ្ងាយគ្រប់គ្រាន់ ដើម្បីជួយដល់កងកម្លាំងរុស្ស៊ី បានច្រើននោះទេ។ គាត់បានសរសេរថា ការកើនឡើង ច្រើននៅក្នុងកាថផលិតគ្រាប់បែក មិនប្រៀបធៀបទៅនឹងការប្រើប្រាស់ច្រើនជាងនេះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា