ព័ត៌មានអន្តរជាតិ

លោក Musk ៖កាសែត New York Times គឺជាប្រព័ន្ធឃោសនា ដែលមិនគួរឲ្យអាននោះទេ

បរទេស៖ ប្រធានប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានធ្វើការលើកឡើងថាកាសែត The New York Times គឺជាប្រភេទប្រព័្ធឃោសនា ដែលគួរឲ្យតាមដាននិងអាននោះឡើយឬ Unreadable Propaganda។

ការចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងទៀតដែរថា ការលើកឡើងរបស់លោក Musk បានធ្វើឡើងបន្តិចក្រោយពេលដែល កាសែតអាមេរិកមួយនេះ បានបដិសេធមិនព្រមធ្វើការ បង់ប្រាក់ដើម្បីទទួលបានសញ្ញាបញ្ជាក់ពី Twitter ឬយើងហៅថាជា Blue Checkmarks ។

គួរឲ្យដឹងដែរថា The New York Times ស្ថិតនៅក្នុងចំណោមកាសែត មួយចំនួនទៀតដែលមិនព្រម ធ្វើការទូទាត់ប្រាក់ប្រចាំខែឲ្យទៅ Twitter ដើម្បីទទួលបានសញ្ញាខៀវឬ Blue Checkmarksហើយក្នុងនោះសូម្បីតែសេតវិមានផងដែរ។

រំលឹកដែរថាលោក Musk បានចាយលុយដល់ទៅ ៤៤ពាន់លានដុល្លារ ទិញយក Twitter កាលពីខែតុលាឆ្នាំទៅដោយបានសន្យាថា នឹងធ្វើការកែប្រែទំរង់ ប្រព័ន្ធបណ្តាញសង្គមមួយនេះ ឲ្យទៅជាវេទិកាដែលផ្តល់នូវ សេរីភាពនិងការពិភាក្សាគ្នា ដោយជំហហើយជាលទ្ធផល មានការផ្លាស់ប្តូរជាច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top