ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋសភា អាមេរិក នឹងត្រូវជួបជាមួយ នឹងមេដឹកនាំ កោះតៃវ៉ាន់ សប្តាហ៍នេះ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានរដ្ឋសភាជាតិ អាមេរិក លោក Kevin McCarthy នឹងត្រូវមានជំនួបមួយជាមួយ នឹងប្រធានាធិបតី កោះតៃវ៉ាន់ លោកស្រី Tsai Ing Wen នៅក្នុងទីក្រុងកាលីហ្វ័រញ៉ា ក្នុងសប្តាហ៍ នេះបើមិនមានអ្វី ប្រែប្រួលទេនោះ ។

សេចក្តីប្រកាស ដែលត្រូវ បានធ្វើឡើង ដោយការិយាល័យ របស់លោក McCarthy ទាំងដែលរដ្ឋាភិបាល ទីក្រុងប៉េកាំង នៅតែបន្តធ្វើការអំពាវនាវ និងប្រឆាំងជាប់ជានិច្ច ចំពោះជំនួបគ្នា លើកនេះ និងព្រមទាំងបានគម្រាម ក្នុងការឆ្លើយតបទៅវិញខ្លាំងៗ ផងដែរ។

លោក McCarthy បានធ្វើការអះអាង អំពីជំនួបរបស់លោកជាមួយ នឹងមេដឹកនាំកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងអំឡូងពេលសន្និសិទកាសែត ប្រចាំថ្ងៃមួយដោយបញ្ជាក់ថា ជំនួបនឹងអាចធ្វើឡើងនៅថ្ងៃទី៥ ខែមេសានេះហើយ។

គួរឲ្យដឹងដែរថា សមាជិកសភាអាមេរិកជាច្រើនទៀត ក៏នឹងត្រូវមានផែនការជួបជាមួយនឹង មេដឹកនាំកោះតៃវ៉ាន់រូបនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top