ព័ត៌មានអន្តរជាតិ

លោក Zelensky ប្តេជ្ញាថានឹងគ្មានព្រំដែនឡើយ រវាងប៉ូឡូញនិងអ៊ុយក្រែន

" "

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានជួបជាមួយសមាភាគី លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda នៅក្នុងទីក្រុង Warsaw កាលពីថ្ងៃពុធកន្លងមកនេះ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដំណើរទស្សនកិច្ច ជាលើកដំបូងរបស់លោក Zelensky ទៅកាន់ប្រទេសប៉ូឡូញ គឺជាដំណើរទស្សនកិច្ច មិនធ្លាប់មានឡើយគិតចាប់តាំងតែពី ពេលដែលមានព្រឹត្តិការផ្ទុះជម្លោះ រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី តាំងតែពីខែកុម្ភៈឆ្នាំ២០២២។

" "

លោក Zelensky បានពោលបែបនេះនៅក្នុងជំនួបនាទីក្រុង Warsawថា៖ អ្នក(ប៉ូឡូញ) គឺបានឈរកាន់ស្មាជាមួយ នឹងយើងរហូតមកពួកយើងពិត មានក្តីអំណរគុណយ៉ាងខ្លាំង ចំពោះរឿងនេះហើយជឿជាក់ថា ព្រំដែនរបស់យើងនឹងមិនមែនឡើយ ជាព្រំដែនបែបនយោបាយឬសេដ្ឋកិច្ច។

" "

ជាការឆ្លើយតបប្រធានាធិបតីប៉ូឡូញ បានសន្យាបន្តផ្តល់ការគាំទ្រ បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ហើយក្នុងនោះក៏បានអះអាងថានឹងបន្តផ្តល់ យន្តហោះសល់ពីសម័យសូវៀត MiG-29 ទាំងអស់ដែលខ្លួនមាននៅក្នុង ស្តុកឲ្យទៅប្រទេសអ៊ុយក្រែនផងដែរ ខណៈដែលកន្លងមកប៉ូឡូញធ្លាប់បាន ប្រគល់ប្រមាណជា ១៤គ្រឿងរួយចមកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top