ព័ត៌មានអន្តរជាតិ

អ្នកកាសែត៖ ការកាត់ទោសលោក Donald Trump គ្រាន់តែជាសៀកប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ដែលលោក Trump ខ្លួនឯង ប្រហែលជាអ្នករៀបចំសៀកនេះ

បរទេស ៖ អ្នកកាសែតជាន់ខ្ពស់ពីរនាក់ បាននិយាយថា ការកាត់ទោសលោក Donald Trump ដែលជា អតីតប្រធានាធិបតី អាមេរិកគ្រាន់តែជាសៀក ប្រព័ន្ធផ្សព្វផ្សាយមួយប៉ុណ្ណោះ ដែលលោក Donald Trump ខ្លួនឯង ប្រហែលជាអ្នករៀបចំសៀកនេះឡើងផងដែរ ។ អតីតប្រធានាធិបតីរូបនេះ បានជិះយន្តហោះពីផ្ទះរបស់លោក នៅរដ្ឋផ្លរីដា ទៅកាន់ស្រុកកំណើត របស់លោកនៅញូវយ៉ក កាលពីថ្ងៃអង្គារ ដើម្បីចូលរួមសវនាការ លើការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ ដែលនាំមកដោយមេធាវីស្រុកប្រជាធិបតេយ្យ គឺលោក Alvin Bragg ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចោទប្រកាន់ទាក់ទងនឹង ការអះអាងរបស់អតីតមេធាវីផ្ទាល់ខ្លួន របស់លោក Trump គឺលោក Michael Cohen ដែលក្រោយមក Michael Cohen បានជាប់គុកពីបទគេចពន្ធ ការក្លែងបន្លំធនាគារ និងការរំលោភបំពានហិរញ្ញវត្ថុក្នុងយុទ្ធនាការ ដែលថា លោកបានបង់ប្រាក់ ឱ្យតារាសិច នាង Stormy Daniels ដើម្បីរក្សាភាពស្ងៀមស្ងាត់អំពីទំនាក់ទំនងស្នេហាជាមួយមហាសេដ្ឋីក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦ ។ ក្រោយមកលោក Trump បានឈ្នះសំណងជំងឺចិត្តចំនួន ៥០០ ០០០ដុល្លារ ប្រឆាំងនឹងនាង Daniels ពីបទបរិហារកេរ្តិ៍ ។

បន្ទាប់ពីបានសារភាពថាមិនមានកំហុសចំពោះការចោទប្រកាន់ទាំងអស់ លោក Trump បានធ្វើដំណើរតាមយន្តហោះត្រឡប់ទៅរដ្ឋផ្លរីដាវិញ ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយ ដែលលោកបានបរិហារការចោទប្រកាន់នេះថា ជាការស្វែងរកការធ្វើទុក្ខបុកម្នេញខាងនយោបាយ និងបានចោទប្រកាន់ប្រធានាធិបតី Joe Biden ពីការបំផ្លាញជំហររបស់សហរដ្ឋអាមេរិក និងនាំពិភពលោកទៅកាន់គែមនៃសង្រ្គាមនុយក្លេអ៊ែរ។
លោក Jim Hoft បានប្រាប់ Sputnik ថា បទចោទប្រកាន់ឧក្រិដ្ឋកម្មចំនួន ៣៤ ប្រឆាំងនឹងលោក Trump ស្មើនឹង “ប្រាសាទខ្សាច់” ។ ប៉ុន្តែ គាត់បាននិយាយថា «ប្រហែលជាពួកគេបានទទួលអ្វីដែលពួកគេចង់បានហើយ អ្វីដែលពួកគេចង់បានដោយគ្រាន់តែអាចនិយាយថា គាត់ត្រូវបានគេចោទប្រកាន់»។

អ្នកកាសែតបាននិយាយថា ថ្មីៗនេះគាត់បាននិយាយជាមួយ Robert Kennedy Jr ដែលជាកូនប្រុសរបស់សមាជិកព្រឹទ្ធសភា Bobby Kennedy និងក្មួយប្រុសរបស់អតីតប្រធានាធិបតី John F Kennedy អ្នកប្រជាធិបតេយ្យទាំងពីរនាក់ដែលត្រូវបានធ្វើឃាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top