ថ្ងៃទី៦ ខែមេសា ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់អាមេរិក លោកស្រីTsai Ing-wen អ្នកដឹកនាំនៃតំបន់ចិនតៃវ៉ាន់ បានជួបសន្ទនា ជាមួយលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិក ។ នេះជាព្រឹតិ្តការណ៍បង្ករឿង ផ្នែកនយោបាយមួយលើកទៀត ដែលអាមេរិកនិងតៃវ៉ាន់ ឃុបឃិតគ្នារៀបចំធ្វើ បន្ទាប់ពីលោកស្រី Pelosi ធ្វើដំណើរ ទៅកាន់តៃវ៉ាន់កាលពីឆ្នាំមុន រឿងនេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ចិនតែមួយ និង ការកំណត់ នៃសេចកី្តប្រកាស រួមទាំង៣ច្បាប់ រវាងចិននិងអាមេរិក បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ចិន ក៏ដូចជាបានបញ្ចេញ សញ្ញាខុសឆ្គងទៅកាន់កម្លាំង អបគមន៍របស់កោះតៃវ៉ាន់ផងដែរ ។ ប្រការនេះធ្វើឱ្យអ្នកផង មើលឃើញកាន់ តែច្បាស់ថា ៖ បក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលជាអាជ្ញាធរ តៃវ៉ាន់ប៉ុនប៉ង “ពឹងផ្អែកអាមេរិក ដើម្បីស្វែង រកឱ្យតៃវ៉ាន់ឯករាជ្យ” ម្តងហើយម្តងទៀត រីឯអ្នកនយោបាយ អាមេរិកមួយចំនួន ក៏ស្វែងរក “ការទប់ស្កាត់ការ អភិវឌ្ឍ របស់ប្រទេសចិន ដោយផ្ដោតលើបញ្ហាតៃវ៉ាន់” ប្រការទាំងនេះ ជាមូលហេតុពីឬគល់ ដែលបណ្តាលឱ្យស្ថានការណ៍ ច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹង ។
បញ្ហាតៃវ៉ាន់ជាខ្លឹមសារសំខាន់ នៃផលប្រយោជន៍ជាស្នូលរបស់ចិន ជាគ្រឹះមូលដ្ឋាននៃទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអាមេរិក ហើយក៏ជាខ្សែ បន្ទាត់ក្រហមទីមួយ ដែលមិនអាចបំពានបានក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។ បើចង់ដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានសមរម្យ គោលការណ៍ ដ៏សំខាន់បំផុត គឺត្រូវប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ។ គោលការណ៍មួយនេះ ទទួលបានការបញ្ជាក់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីឆ្នាំ១៩៧១ គឺ ជាគំនិតឯកភាពរួម និងក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដែលត្រូវសហគមន៍អន្តរជាតិ ទទួលស្គាល់ជាទូទៅ ។
បន្ទាប់ពីលោកបៃឌិន ឡើងកាន់មុខតំណែង រដ្ឋាភិបាលអាមេរិក បានសន្យាជាច្រើនលើកហើយថា មិនគាំទ្រ“តៃវ៉ាន់ឯករាជ្យ” មិនគាំទ្រ“ចិនពីរ”និង“ ចិនមួយតៃវ៉ាន់មួយ” ។ ប៉ុន្តែ ទង្វើ របស់អាមេរិកតែងតែធ្វើ តាមផ្លូវបញ្រ្ចាសជាមួយពាក្យសម្តី ពួកគេបានលេងល្បែងបង្ករឿង និងបំផ្លិចបំផ្លាញគោលការណ៍ចិន តែមួយឥតឈប់ឈរ ។ ក្នុងនាមជាប្រធានសភា តំណាងរាស្ត្រនិងជាអ្នកនយោបាយលេខទីបីរបស់អាមេរិក លោក Kevin McCarthy ជួបសន្ទនាជាមួយ លោកស្រី Tsai Ing-wen ព្រឹតិ្តការណ៍នេះ បានបំពានយ៉ាងធ្ងន់ធ្ងរ លើពាក្យសន្យារបស់អាមេរិកចំពោះប្រទេសចិន ជាការបង្ករឿងខាងនយោបាយ ដោយចេតនាដែលប៉ុនប៉ង បង្កើនទំនាក់ទំនងផ្លូវការ រវាងអាមេរិក និងតៃវ៉ាន់ ក៏ដូចជាជំរុញការ ធ្វើកលល្បិច“ទប់ស្កាត់ចិន តាមរយៈការផ្តល់ការគាំទ្រដល់តៃវ៉ាន់ ” ។ ប្រការនេះពិតជានឹងនាំមកនូវ ផលវិបាកយ៉ាងខ្លាំង ក្លាដល់សន្តិភាព នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ទំនាក់ទំនងរវាងចិន និងអាមេរិក ក៏ដូចជាសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ ។
បើមើលពីអាជ្ញាធរតៃវ៉ាន់ គោលបំណងរបស់លោកស្រី Tsai Ing-wen ក្នុងការធ្វើដំណើរទៅកាន់អាមេរិក និងជួបសន្ទនាជាមួយលោក Kevin McCarthy គឺឃោសនាបំប៉ោង ពីគំនិតផ្តួចផ្តើមស្តីពី“តៃវ៉ាន់ឯករាជ្យ” និងលុតជង្គង់សុំការគាំទ្រ របស់កម្លាំងប្រឆាំងចិន ក្នុងស្រុកអាមេរិក ក្រៅពីនេះ ក៏ចង់សម្តែងឆាកល្ខោនខាង នយោបាយផងដែរ ។ ពីព្រោះ នៅឆ្នាំក្រោយ លោកស្រី Tsai Ing-wen នឹងផុតអាណតិ្ត គាត់ចង់លើកស្ទួយសំឡេង របស់បក្សវឌ្ឍនភាព ប្រជាធិបតេយ្យ តាមរយៈការធ្វើដំណើរទៅកាន់អាមេរិក ហើយក៏ប៉ុនប៉ងឱបភ្លៅជនជាតិអាមេរិក ដើម្បីស្វែងរកការធានា ខាងសុវត្ថិភាពពីកម្លាំងខាងក្រៅ និងលើកទឹកចិត្តដល់កម្លាំង អបគមន៍ក្នុងកោះតៃវ៉ាន់ ផងដែរ ។
សូមបញ្ជាក់ថា តៃវ៉ាន់ជាចិនតៃវ៉ាន់ ការដោះស្រាយបញ្ហាតៃវ៉ាន់ ជារឿងរបស់ប្រជាជនចិនខ្លួនឯង ។ មិនថាអាមេរិកនិងតៃវ៉ាន់ ឃុបឃិតគ្នា តាមរបៀបយ៉ាងណា ក៏ដោយ ក៏មិនអាចកែប្រែប្រវត្តិសាស្ត្រនិងការពិតផ្លូវច្បាស់ ស្តីពីតៃវ៉ាន់ជាចំណែកមួយ របស់ចិននោះទេ វាមិនអាចរារាំងនិន្នាការ ប្រវតិ្តសាស្ត្រដែលចិន នឹងសម្រេច បាននូវការបង្រួបបង្រួមជាតិ ទាំងស្រុងនោះឡើយ ក៏ដូចជាមិនអាចបដិសោធ ចំពោះស្ថានភាពជាទូទៅ ពោលគឺប្រទេសភាគច្រើន ដាច់ខាតនៅលើពិភពលោកសុទ្ធ តែទទួលស្គាល់និងគាំទ្រ គោលការណ៍ចិនតែមួយ ៕