អត្ថបទ

ផ្ទុះការចាប់អារម្មណ៍ខ្លាំង លើកោះអភិជន រីស៊ត ក្នុងដែនដីកោះស្តេច ខេត្តកោះកុង ដែលមើលមួយភ្លែតស្មានតែនៅបាលី

ប្រិយមិត្តអ្នកលេងបណ្ដាញសង្គម និងអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បានផ្ទុះការចាប់អារម្មណ៍ខ្លាំង លើកន្លែងសម្រាកលម្ហែកាយមួយកន្លែង ដ៏ស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកធ្លាឈ្វង់ នៃដែនដីកោះស្ដេច ខេត្តកោះកុង ដែលគ្រប់គ្នាស្គាល់ឈ្មោះថា «កោះអភិជន រីស៊ត-Koh Apikjun Resort» ។

ថ្មីៗនេះ បើតាមបណ្ដាញសង្គមហ្វេសប៊ុក Oknha Vireak Suo (ឧកញ៉ា សួរ វីរៈ) បានបង្ហោះរូបភាពរីសតដ៏ស្រស់ស្អាតជាច្រើនសន្លឹក អមជាមួយសារថា «មិនមែននៅថៃ មិនមែននៅវៀតណាម មិនមែននៅបាលី មិនមែននៅម៉ាលឌីវ នោះឡើយ តែជាតំបន់ទេសចរក្នុងប្រទេសកម្ពុជាយើងនឹង ចាប់ផ្តើមដំណើរការសាកល្បងហើយ មិនចាំបាច់ហោះទៅប្រទេសគេទៀតឡើយ ត្រឹមកោះស្តេចយើងនឹង សូមអរគុណដែលគាំទ្រទេសចរក្នុងស្រុក ដើម្បីសេដ្ធកិច្ចជាតិ និងសហគមន៏»។

សូមបញ្ជាក់ថា កោះអភិជន រីស៊ត ជារីសតលំដាប់​ផ្កាយ​៥​ ប្រណិត​ថ្មី​ ​មាន​ទីតាំង​នៅ​កោះ​ស្តេច​ មានចម្ងាយ ៨១គីឡូមែត្រ នៅភាគខាងត្បូងខេត្តកោះកុង ៕

To Top