ភ្នំពេញ៖ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ នាព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចាត់ឲ្យក្រុមការងារ នាំយកថវិកា និងអំណោយមួយចំនួន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ផល នី សមាជិកអាវុធហត្ថខណ្ឌដង្កោ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការព្យាបាលដោយ វះកាត់គ្រោះក្នុងតម្រងនោម នាពេលកន្លងមក។
ក្នុងឱកាសនោះ ក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា ទឹកក្រូច ០១កេស, ភេសជ្ជៈ ZORUS ១កេស, សាប៊ូកក់សក់ ១ដប, សាប៊ូដុសខ្លួន ១ដប, ថ្នាំដុសធ្មេញ ១ប្រអប់, ម្សៅសាប៊ូ ០១កញ្ចប់, ធូបមូស ១ប្រអប់ ព្រមទាំងអំណោយរបស់ លោកមេបញ្ជាការខណ្ឌដង្កោ រួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករ ១ការុង, ភេសជ្ជៈ ១កេស, កន្សែងពោះគោ ១ រួមនិងសម្ភារមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ៕