ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ជួបពិភាក្សាការងារ ជាមួយលោក Macron ប្រធានាធិបតីបារាំង

រសៀលថ្ងៃទី៦ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Macron ប្រធានាធិបតីបារាំង ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនចិន ។

លោក Xi Jinping បានថ្លែង ស្វាគមន៍លោកប្រធានាធិបតីបារាំងដែលបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងពេលជាង៣ឆ្នាំ ។ ៣ឆ្នាំកន្លងមក ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំងនិងមានភាពស្មុគស្មាញ ។ ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងបារាំងបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏នឹងនរនិងវិជ្ជមាន ។
ប្រទេសចិននិងបារាំង បានរក្សាការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្រ្ត ប្រកបដោយគុណភាពខ្ពស់ តាមរយៈគ្រប់មធ្យោបាយទាំង តាមអនឡាញនិងអូហ្វឡាញ់ ។ ប្រទេសទាំងពីរបានគាំទ្រគ្នា ទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងបារាំងបានសម្រេចកំណើនលឿនបង្គួរ កិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាអាកាសចរណ៍និងអវកាស និងគ្រឿងឧបភោគបរិភោគកសិកម្ម ជាដើមទទួលបានសមិទ្ធផលដ៏សំខាន់។ ប្រទេសទាំងពីរចិន និងបារាំង បានរក្សាការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធនិងកិច្ចសម្របសម្រួលលើប្រធានបទ ដូចជាបម្រែបម្រួលអាកាសធាតុ ជីវចម្រុះនិងការអភិវឌ្ឍ នៃទ្វីបអាហ្រ្វីកជាដើម។
ដំណើរទស្សនកិច្ចលើកនេះ របស់លោកលើកនេះ គឺជាដំណើរ ទស្សនកិច្ចលើកដំបូង របស់ប្រមុខរដ្ឋនៃប្រទេសអឺរ៉ុប បន្ទាប់ពីប្រទេសចិនចាប់ដំណើរ ការឡើងវិញ នូវកាតផ្លាស់ប្តូរជា មួយបរទេសដោយគ្រប់ជ្រុងជ្រោយ និងបន្ទាប់ពីបើកធ្វើមហាសន្និបាត នៃសភាទាំងពីរដោយជោគជ័យ ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងអាចបំពេញបន្ថែមកម្លាំងចលករថ្មី និងទិដ្ឋភាពថ្មីចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប៕

To Top