ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ធ្វើការដោះដូរ យោធាជាង១០០នាក់ ជាមួយនឹងរុស្សី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ឈ្លើយសឹកជនជាតិអ៊ុយក្រែនប្រមាណជា ១០០នាក់ដែលក្នុងនោះរួមទាំងស្ត្រីប្រមាណជា២០នាក់ផង ត្រូវបានធ្វើការដោះលែងក្នុងការដោះដូរ អ្នកទោសសង្គ្រាមរវាងគ្នាជាមួយនឹងប្រទេសរុស្សីកាលពី ចុងក្រោយនេះ។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារការិយាល័យ របស់លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថាក្នុងចំណោមឈ្លើយសឹងដែលបានដោះលែងទាំងនោះមានទាំងកងកម្លាំង យោធា​ កងកម្លាំងសន្តិសុខជាតិ កងកម្លាំងនាវានិងក៏ដូចជាកងកម្លាំងសន្តិសុខ តាមព្រំដែនផងដែរ។

ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះមិនបានធ្វើការអះអាង អំពីចំនួនកងកម្លាំងយោធារុស្សី ដែលត្រូវបានភាគីខាងអ៊ុយក្រែនដោះលែងនោះទេ។

គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីខែមិនា ឆ្នាំ២០២២មកកងកម្លាំងយោធា និងឈ្លើយសឹកអ៊ុយក្រែន សរុបប្រមាណជាជាង២០០០នាក់ដែលត្រូវបានធ្វើការដោះដូរ និងដោះលែងជាមួយនឹងប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top