ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងជួបប្រទះនឹងការលំបាក ប៉ុន្តែចិនមិនមែនជាអ្នក ត្រូវទទួលខុសត្រូវនោះទេ!

មានការផ្សាយដំណឹងថា បន្ទាប់ពី”ហេតុករណ៍បាឡុង” បានកើតឡើង ប្រទេសចិនបានបង្កកការប្រាស្រ័យទាក់ទង ផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដែលធ្វើឡើងដោយក្រសួងការបរទេសចិន កាលពីថ្ងៃទី ១១ ខែមេសាថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងជួបប្រទះនឹងការលំបាក ប៉ុន្តែចិនមិនមែន ជាអ្នកត្រូវទទួលខុសត្រូវនោះទេ ។

លោក Wang Wenbin បានលើកឡើងថា “សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន បញ្ឈប់ការបង្ខូចដល់ផលប្រយោជន៍របស់ចិន ក៏ដូចជាបញ្ឈប់សកម្មភាពទាំងអស់ និយាយផ្សេងធ្វើផ្សឹងដែលថា មួយផែ្នក អាមេរិកអះអាងថា នឹងដំឡើង”របងការពារ” ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន និងអាមេរិក តែមួយផែ្នកទៀត បែរជាបំផ្លាញដល់មូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ លោករំពឹងទុកថា ភាគីអាមេរិកអាចដើរស្របតាមទិសដៅ ជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងរវាងចិន និងអាមេរិក ឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ពោលគឺ មានការអភិវឌ្ឍប្រកបដោយ ភាពរឹងមាំនិងមានសិ្ថរភាព ៕

To Top