ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ មានភាពរឹងមាំជាង ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន

វ៉ាស៊ីនតោន៖ មូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចនៃទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ជាមធ្យមមានភាពរឹងមាំជាងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន។

IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយថ្មីថា “ជាមធ្យម កំណើនត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៩ ភាគរយនៅឆ្នាំ២០២៣ ហើយនឹងកើនឡើងដល់ ៤,២ភាគរយនៅឆ្នាំ២០២៤” ។

ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកមានភាពខុសប្លែកគ្នា យ៉ាងទូលំទូលាយនៅទូទាំងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងតិចជាង ៣ភាគរយនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើន សម្រាប់ប្រទេសឥណ្ឌា និងចិន ដែលជាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដ៏សំខាន់ទាំងពីរ ត្រូវបានប៉ាន់ប្រមាណថាមាន ៥,៩ ភាគរយ និង ៥,២ ភាគរយរៀងគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top