ព័ត៌មានអន្តរជាតិ

G-7 បរាជ័យក្នុងកាត់បន្ថយ ការប្រើប្រាស់ថាមពល ដើរដោយធ្យូងថ្ម

តូក្យូ៖ ក្រុមរដ្ឋមន្ត្រីបរិស្ថាន និងថាមពល៧រូប នេះក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G7) បានបរាជ័យក្នុងការ កំណត់ពេលវេលាកំណត់ សម្រាប់ការផ្អាកថាមពលដើរដោយធ្យូងថ្ម ទោះបីជាមានការប្តេជ្ញាចំពោះការ បំភាយឧស្ម័នសុទ្ធសូន្យក៏ដោយ ខណៈដែលកិច្ចពិភាក្សារយៈពេល ពីរថ្ងៃរបស់ពួកគេបានបញ្ចប់ នៅក្នុងទីក្រុងសាពូរ៉ូ របស់ប្រទេសជប៉ុន។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ G7 ក្នុងការ “ពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ទៅជាការបំភាយឧស្ម័នផ្ទះកញ្ចក់ សុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០” នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមាន ៣៦ ទំព័រដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រី G7 ស្តីពីអាកាសធាតុ ថាមពល និងបរិស្ថាន ដែលបានធ្វើឡើងពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។

វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយកាបូន នៅតែជាការលំបាក ដែលគូសបញ្ជាក់សម្រាប់ G7 ខណៈដែលប្រទេសសេដ្ឋកិច្ចឧស្សាហកម្មធំៗ របស់ពិភពលោកនៅតែបន្តប៉ះទង្គិចគ្នា លើវិស័យធ្យូងថ្ម។

ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដូ បានរាយការណ៍ថា ប្រទេសជប៉ុន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះ មានការស្ទាក់ស្ទើរក្នុងការយល់ព្រម លើពេលវេលាជាក់លាក់មួយ សម្រាប់ការបញ្ចប់ការប្រើប្រាស់ ធ្យូងថ្មរបស់ប្រទេសក្រីក្រ ដោយសារតម្រូវការរបស់ខ្លួន ក្នុងការពឹងផ្អែកលើប្រភពថាមពល យ៉ាងហោចណាស់ភាគច្រើន នៃទសវត្សរ៍ឆ្នាំ២០៣០ ។

របាយការណ៍បន្ថែមថា ការដាក់បញ្ចូលឧស្ម័នធម្មជាតិ នៅក្នុងគោលដៅដំណាក់កាលចេញបន្ថែម សម្ពាធលើប្រទេសជប៉ុនដែលគ្រោងនឹង ពឹងផ្អែកលើប្រភពថាមពលប្រហែល ២០ ភាគរយនៃការបង្កើតអគ្គិសនីរបស់ខ្លួន នៅក្នុងសារពើពន្ធឆ្នាំ២០៣០ រួមជាមួយធ្យូងថ្មប្រហែល ១៩ ភាគរយ និងប្រេងឆៅប្រហែល ២ ភាគរយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top