បរទេស៖អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ក្រុម អ្នកគាំទ្រកាល ពីសប្តាហ៍មុនបានលើកឡើងថាបច្ចុប្បន្ននេះ អាមេរិកនិងសេដ្ឋកិច្ចរបស់ខ្លួនកំពុងជួប ប្រឈមមុខទៅនឹងបញ្ហារងគ្រោះធ្ងន់ធ្ងរ ដែលនាំឲ្យមានការបាត់បង់ តំណែងរបស់ខ្លួនក្នុងនាមជាមហាអំណាច របស់ពិភពលោកទីមួយជាមិនខាន។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Trump ក៏បានលើកឡើងនិងពន្យល់បន្ថែមបែបនេះដែរ៖ រដ្ឋបាលរបស់លោក Biden ពេលនេះកំពុងរុញច្រានឲ្យអាមេរិក ធ្លាក់ចុះទៅដល់មាត់ជ្រោះនៃការដួលរលំ ទាំងគោលនយោបយការ បរទេសនិងគោលនយោបាយក្នុងស្រុកជាមិនខាន។
លោកបន្តថា៖សហរដ្ឋអាមេរិកពេលនេះ កំពុងមានភាពរញ៉ែរញ៉ៃសេដ្ឋកិច្ចកំពុងដុនដាប អតិផរណាបន្តកើនឡើងពិបាក គ្រប់គ្រងហើយលុយដុល្លារ ទៀតសោតកំពុងដាំក្បាលចុះ ដែលធ្វើឲ្យឥទ្ធិពលរបស់អាមេរិក លើពិភពលោកក្នុងនាម ជាមហាអំណាចសេដ្ឋកិច្ចទី១នោះ គឺនឹងលែងមានទៀតហើយ។
លោកក៏បានបញ្ជាក់អំពីការគម្រាមកំហែង ដ៏ធំបំផុតរបស់អាមេរិកនៅពេលនេះគឺក្នុងពេលដែលរុស្សីនិង ចិនបានសម្រេចចិត្តចូលរួមគ្នានៅក្នុង កងកម្លាំងយោធាខណៈដែលអ៊ីរ៉ង់ និងកូរ៉េខាងជើងក៏ដូចគ្នាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី