បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ ដោយដកស្រង់ សម្តីប្រធានក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-តៃវ៉ាន់ និងអ្នកដែលដឹងរឿងថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ដល់កោះតៃវ៉ាន់នូវមីស៊ីល ប្រឆាំងកប៉ាល់ប្រភេទ Harpoon ចំនួន ៤០០ដើម ដែលមានតម្លៃ ១,១៧ ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា កងទ័ពជើងទឹក អាមេរិក បានសម្រេចទូទាត់ ឱ្យក្រុមហ៊ុន Boing Co. ចំនួន ១,១៧ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ មីស៊ីល Harpoon ចំនួន ៤០០ ដើម និងឧបករណ៍ជំនួយ ពាក់ព័ន្ធដល់អ្នកទទួល ដែលមិនបញ្ចេញឈ្មោះដែលមានទឹកប្រាក់ ជិត ៦៣០ លានដុល្លារ បម្រុងទុកសម្រាប់ការលក់យោធាបរទេស។ នេះបើយោងតាមក្រសួង ការពារជាតិ ។
យោងតាមលោក Rupert Hammond-Chambers ប្រធានក្រុមប្រឹក្សា បានឱ្យដឹងថា កិច្ចសន្យានេះ នឹងក្លាយជាការលក់ចល័តដំបូងបង្អស់ របស់ Harpoon ទៅកាន់កោះតៃវ៉ាន់ ខណៈដែលអ្នកដែលបានដឹង ច្បាស់គឺថា ការលក់នេះគឺសម្រាប់ទីក្រុងតៃប៉ិ។
ការសម្រេចនៃកិច្ចសន្យានឹងបញ្ចប់ការលក់ Harpoon Coastal Defense Systems (HCDS) ចំនួន ១០០ដើម, មីស៊ីល Harpoon Block II Surface Launched Missiles ១០០គ្រាប់ និងរថយន្ត radar trucks ២៥គ្រឿង ដែលត្រូវបានអនុម័តដោយក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងខែតុលា ឆ្នាំ ២០២០។ នៅខែមីនា ឆ្នាំ២០២២ កងទ័ពជើងទឹកបានផ្តល់កិច្ចសន្យាសម្រាប់ជើងទម្របាញ់មីស៊ីលចំនួន ១០០ និងរ៉ាដាចំនួន ២៥ ។
ដូច្នេះហើយ ក្រសួងការពារជាតិ ត្រូវចំណាយពេលជិត ២ឆ្នាំកន្លះ ដើម្បីផ្តល់កិច្ចសន្យាសម្រាប់ការផលិត និងចែកចាយមីស៊ីល Harpoon សម្រាប់កោះតៃវ៉ាន់ ខណៈដែលបរិមាណអាវុធ សរុបរបស់តៃវ៉ាន់មានចំនួនជិត ១៩ពាន់លានដុល្លារ៕