ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ច្រានចោលការ រិះគន់របស់អាមេរិក លើគោលនយោបាយ ការបរទេសរបស់ខ្លួន

រីយ៉ូ៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira បានច្រានចោលការរិះគន់របស់សហរដ្ឋអាមេរិក ចំពោះគោលនយោបាយ ការបរទេសរបស់ប្រេស៊ីល កាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិកលោក John Kirby បានចោទប្រកាន់ប្រេស៊ីលពីបទ “សេពគប់ការឃោសនារបស់រុស្ស៊ី និងចិន” អំពីវិបត្តិអ៊ុយក្រែន នៅព្រឹកថ្ងៃនោះ។

លោក Vieira បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹង សំណួររបស់សារព័ត៌មាននៅឯ គេហដ្ឋានប្រធានាធិបតី Alvorada Palace ដែលជាកន្លែងប្រធានាធិបតីប្រេស៊ីល Luiz Inacio ថា “ខ្ញុំមិនយល់ព្រមទាល់តែសោះ” នៅពេលដែលលោក Lula da Silva បាន​ទទួល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov កាល​ពី​ថ្ងៃ​ចន្ទ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Lula បានលើកឡើងថា លោកខាងលិចកំពុងជំរុញឱ្យ មានសង្រ្គាមតាមរយៈការ ផ្តល់អាវុធដល់អ៊ុយក្រែន។ លោក​បាន​បន្ត​ថា សហរដ្ឋ​អាមេរិក​ត្រូវ​បញ្ឈប់​ ការ​លើក​ទឹក​ចិត្ត​ក្នុង​សង្គ្រាម ហើយ​ចាប់​ផ្តើម​និយាយ​អំពី​សន្តិភាព ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top