បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញ និងអ៊ុយក្រែន បានឈានទៅដល់ការយល់ព្រមគ្នា ក្នុងការបើកច្រក ឆ្លងកាត់គ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែនឡើងវិញ ហើយពីភាគីទាំងសងខាង។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សា រយៈពេល២ថ្ងៃរវាងរដ្ឋមន្ត្រីកសិកម្ម នៃប្រទេសទាំងពីរជាលទ្ធផល ការដឹកជញ្ជូន នឹងត្រូវបានដំណើរការ និងត្រួតពិនិត្យ ដោយប្រព័ន្ធអេឡិចត្រូនិក ឯកទេស ខណៈដែលឆ្លងកាត់ប្រទេសប៉ូឡូញ ដើម្បីធ្វើឱ្យប្រាកដថា មិនមានគ្រាប់ធញ្ញជាតិ មួយតោន ពីអ៊ុយក្រែន នឹងបាត់បង់នៅក្នុងប្រទេស ប្រទេសប៉ូឡូញឡើយ ។
ទោះបីជាយ៉ាង ណាក្តី ភាគីខាងប៉ូឡូញ បានបង្ហាញជំហមិននាំចូលធញ្ញជាតិ របស់អ៊ុយក្រែនឡើយ ដែលវានឹងអាចបង្កប៉ះពាល់ដល់ផលិតផល ក្នុងស្រុកប៉ុន្តែនឹង បើកច្រកឆ្លងកាត់នេះ តាមការសន្យា។
គួរឲ្យដឹងដែរថា ប៉ូឡូញមិនមែនជាប្រទេស តែមួយដែលធ្វើការហាមប្រាម នាំចូលធញ្ញជាតិពីអ៊ុយក្រែន នោះទេក្នុងនោះក៏មានដូចជាប្រទេសហុងគ្រី និងស្លូវ៉ាគីផងដែរ ក្នុងគោលបំណង មិនឲ្យមានការតវ៉ាប្រឆាំង ពីសំណាក់ក្រុមប្រជាពលរដ្ឋ ជាកសិករនោះទេ៕
ប្រែសម្រួល៖ស៊ុនលី