ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ ហៅកាត់ថា BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារលើខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ។
ទីភ្នាក់ងារខាងលើបានរាយការណ៍ថា គ្រោះរញ្ជួយដីបានវាយប្រហារនៅម៉ោង១៥ និង២៣នាទីយប់ ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង៨និង២៣នាទីម៉ោងសកល ។
គ្រោះរញ្ជួយដីនេះមានចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ២២៧គីឡូម៉ែត្រននៅភាគឦសាននៃតំបន់ Wakatobi Regency និងមានជម្រៅ៣២គីឡូម៉ែត្រនៅក្រោមសមុទ្រ ។
បើយោងតាមទីភ្នាក់ងារអាកាសធាតុខាងលើ មិនមានសក្ដានុពលរលកយក្សស៊ូណាមិបន្ទាប់ពីរញ្ជួយដីនេះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា