ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក ដកអ្នកឯកទេស យោធារបស់ខ្លួនទាំងអស់ ចេញពីអ៊ីរ៉ាក់ និងស៊ីរី

បរទេស៖ មន្រ្តីក្រសួងការពារជាតិប្រទេសដាណឺម៉ាក បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសដាណឺម៉ាកបានសម្រេចចិត្តដកអ្នកឯកទេសយោធារបស់ខ្លួនទាំងអស់ ដែលបានចូលរួមក្នុងការប្រឆាំងនឹងក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងនៅជិតព្រំដែន របស់ប្រទេសខ្លួនវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិប្រទេសដាណឺម៉ាក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា “ឥឡូវនេះ យើងកំពុងដកអង្គភាពមកដាណឺម៉ាក ដោយមួយផ្នែកដោយសារតែចំនួនក្រុមរដ្ឋឥស្លាម [នៅស៊ីរី និងអ៊ីរ៉ាក់] ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដែលមិនមានតម្រូវការស្មើគ្នាសម្រាប់ការរួមចំណែករបស់យើង ហើយមួយផ្នែកទៀតគឺដោយសារតែយើងត្រូវការស្តារឡើងវិញ នូវកម្លាំងប្រយុទ្ធសម្រាប់ទប់ទល់ការ​គំរាម​កំហែង​ដែល​យើង​ឃើញ​ នៅ​ក្នុង​តំបន់​ជិត​ខាង​របស់​យើង»។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អ្នកឯកទេសយោធាដាណឺម៉ាកបាននៅលើទឹកដីនៃប្រទេសទាំងនេះចាប់តាំងពីឆ្នាំ ២០១៦ មក ហើយថាទាហានទាំងនោះបានធ្វើការនៅក្នុងវិស័យការពារដែនអាកាស៕

ប្រែសម្រួលៈ ណៃ តុលា 

To Top