ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋអង់គ្លេស រាប់ពាន់នាក់កំពុង នៅជាប់គាំង នៅក្នុងទឹកដីស៊ូដង់

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា បញ្ជីឈ្មោះប្រទេសដែល កំពុងកើនឡើងដោយ បានធ្វើការជម្លៀសអ្នកការទូត និងពលរដ្ឋចេញពីរដ្ឋធានីរបស់ប្រទេសស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្តដល់សប្តាហ៍ទី២ ។

ពលរដ្ឋសហភាពអឺរ៉ុបជាង ១.០០០នាក់ ត្រូវបាននាំចេញពីយន្តហោះ ដែលភាគច្រើននៅក្នុងបេសកកម្ម ជួយសង្គ្រោះរបស់បារាំង និងអាល្លឺម៉ង់ ។

ចក្រភពអង់គ្លេសបានជម្លៀសអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេកាលពីម្សិលមិញ ប៉ុន្តែពលរដ្ឋអង់គ្លេសប្រមាណ ៤.០០០នាក់ នៅតែស្ថិតក្នុងប្រទេសនេះដដែល ។

អ្នកជំនួញម្នាក់បានពិពណ៌នាអំពី “សុបិន្តអាក្រក់សម្រាប់អ្នកដែល នៅសេសសល់នៅទីនេះ” ប៉ុន្តែរដ្ឋមន្ត្រីការបរទេសបានលើកឡើងថា ជំនួយនឹងនៅតែមាន “កម្រិតធ្ងន់ធ្ងរ” ដោយគ្មានបទឈប់បាញ់ ។

សហរដ្ឋអាមេរិក បានបញ្ជូនបុគ្គលិកស្ថានទូត ចេញពីប្រទេសស៊ូដង់ដោយឧទ្ធម្ភាគចក្រ ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនជម្លៀសពលរដ្ឋអាមេរិក ដែលរស់នៅក្នុងប្រទេសនេះឡើយ ។

អ្នកយកព័ត៌មានមកពីទូរទស្សន៍ BBC នៅរដ្ឋធានី Khartoum បានឲ្យដឹងថា គាត់អាចឮសំឡេងកាំភ្លើងតិចជាងមុន ហើយមនុស្សកំពុងងើបចេញពីផ្ទះ របស់ពួកគេដើម្បីមកទិញអាហារហូប ។

ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធ ហៅកាត់ថា RSF បានបណ្តាលឲ្យមនុស្ស ៤២០នាក់ស្លាប់ ចាប់តាំងពីមានការបាញ់ប្រហារគ្នា បានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top