ព័ត៌មានជាតិ

លោក គឹម បញ្ញា នឹងត្រូវបញ្ជូន ទៅតុលាការនាថ្ងៃស្អែក

ភ្នំពេញ ៖ លោក គឹម បញ្ញា អភិបាករងក្រុងបូកគោ នឹងត្រូវស្នងការនគរបាលខេត្តកំពត បញ្ជូនទៅតុលាការនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ស្អែកនេះហើយ ក្រោយការប្តឹងរបស់ភរិយា លើការប្រើហិង្សាយ៉ាងដំណំ។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពតផ្សាយមុននេះបន្តិច(រសៀលថ្ងៃ២៦ មេសា) “អំពើហិង្សាមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់ ។ នៅវេលាថ្ងៃស្អែក យើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហិង្សារលើភរិយាកន្លងមក” ។

សូមបញ្ជាក់ថា ក្រោយធ្វើការសាកសួរបំភ្លឺ នឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាព្រលប់ថ្ងៃ២៥ មេសា ក្នុងពេលលោកចូលបំភ្លឺ តាមបណ្តឹងភរិយា នៅស្នងការខេត្តកំពតក្នុងករណីប្រើហង្សាលើប្រពន្ធខ្លួន។

លោក គឹម បញ្ញាអាយុ៣០ឆ្នាំ ទើបត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរងក្រុងបូកគោ កាលពីពេលថ្មីៗនេះ៕

To Top