ការ៉ាកាស៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានអះអាងពីការគាំទ្ររបស់រដ្ឋាភិបាលរបស់លោកសម្រាប់កិច្ចចរចាសន្តិភាពជាមួយក្រុមប្រឆាំង ខណៈដែលវេទិកាអន្តរជាតិ ស្តីពីវិបត្តិនយោបាយរបស់ប្រទេសវេណេស៊ុយអេឡា បានបើកនៅក្នុងប្រទេសជិតខាង កូឡុំប៊ី។
ប្រជុំដោយប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro នៅទីក្រុងបូហ្គោតា សន្និសីទអន្តរជាតិ ស្តីពីដំណើរការនយោបាយនៅវ៉េណេស៊ុយអេឡា មានគោលបំណងជំរុញការសន្ទនារវាងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ និងក្រុមប្រឆាំង។
លោក ម៉ាឌូរ៉ូ បានបង្ហោះនៅលើគណនី Twitter របស់លោកថា “វេណេស៊ុយអេឡា ជំរុញនិងគាំទ្រការចរចាសន្តិភាព” ដោយបន្ថែមថារដ្ឋាភិបាលរបស់លោក មាន “វិជ្ជាជីវៈសម្រាប់ការសន្ទនា” និងតែងតែ “ស្វែងរក” កិច្ចព្រមព្រៀងឆ្ពោះទៅរកការងើបឡើងវិញនិងភាពរុងរឿងរបស់ប្រជាជន។
ថ្លែងក្នុងកម្មវិធីទូរទស្សន៍ថ្មីរបស់លោក លោក ម៉ាឌូរ៉ូ បាននិយាយថា គាត់ចង់ “សន្និសីទអន្តរជាតិនៅទីក្រុង បូហ្គោតា ក្លាយជាជោគជ័យពេញលេញ សម្រាប់ប្រធានាធិបតីលោក Gustavo Petro សម្រាប់ វេណេស៊ុយអេឡា សម្រាប់អាមេរិកឡាទីន និងសម្រាប់ការីបៀន ។
លោក ម៉ាឌូរ៉ូ បានលើកឡើងថា “យើងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដែលត្រូវធ្វើដើម្បីធ្វើឱ្យសន្និសីទទទួលបានជោគជ័យ សម្រាប់សន្តិភាព និងអធិបតេយ្យភាពរបស់វេណេស៊ុយអេឡា”។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកការសន្ទនាជាមួយក្រុមប្រឆាំង ចាំបាច់ត្រូវ “លុបចោលទណ្ឌកម្មទាំងអស់របស់សហរដ្ឋអាមេរិក” ប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូង។
លោក Petro បានឲ្យដឹងកាលពីថ្ងៃអង្គារតាមរយៈ Twitter ថា “ប្រទេសចំនួន ២០ បានស្ថិតនៅក្នុងទីក្រុងបូហ្គោតា ជាមួយក្រសួងការបរទេសរបស់ពួកគេរួចហើយ” ដើម្បីចូលរួមក្នុងសន្និសីទនេះ៕
ប្រែសម្រួល ឈូក បូរ៉ា