បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយគ្នាតាម ទូរស័ព្ទ នៅក្នុងការសន្ទនាផ្លូវការលើកដំបូងរបស់ពួកគេ ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ ខ្លួននៅក្នុងរដ្ឋជិតខាងមួយនេះកាលពីជាងមួយឆ្នាំមុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelensky បានលើកឡើងថា ការសន្ទនាគឺ “វែងនិងមានអត្ថន័យ” ។ លោកបាននិយាយថា ការហៅទូរស័ព្ទនេះ រួមជាមួយនឹងការតែងតាំងឯកអគ្គរដ្ឋទូត ប្រចាំប្រទេសចិន នឹង “ផ្តល់កម្លាំងរុញច្រានដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់យើង”។
លោក Xi ប្រធានាធិបតីចិន បានប្រាប់លោក Zelensky ថា “ការសន្ទនា និងការចរចាគឺជាផ្លូវចេញតែមួយគត់” ។
លោក Xi បាននិយាយថា “ចិននឹងមិនឈរមើលភ្លើងឆេះពីភាគីម្ខាងទៀត ឬបន្ថែមសាំងទៅក្នុងភ្លើងនោះទេបឬក៌ ទុកឱ្យនៅម្នាក់ឯង ឆ្លៀតយកឱកាសដើម្បីរកប្រាក់ចំណេញ” នោះឡើយ។ ប្រធានាធិបតីចិនបានជំរុញឱ្យភាគីទាំងអស់រក្សា “ភាពស្ងប់ស្ងាត់ និងអត់ធ្មត់” នៅពេលដោះស្រាយលទ្ធភាពនៃជម្លោះដែលកំពុងឈាន ទៅដល់ការប្រឈម មុខដាក់គ្នាកាន់ តែធំ។ លោកបាននិយាយថា៖ «គ្មាននរណាឈ្នះសង្គ្រាមនុយក្លេអ៊ែរទេ។
លោក Xi បានសន្យាថា នឹងបញ្ជូន “បេសកជនពិសេស” ទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បី “ធ្វើការទំនាក់ទំនងស៊ីជម្រៅ” ទាក់ទងនឹងដំណោះស្រាយនៃជម្លោះ។
សូមជម្រាបថា កាលពីខែកុម្ភៈ ទីក្រុងប៉េកាំងបានបង្ហាញផែនទីបង្ហាញផ្លូវចំនួន១២ចំណុចសម្រាប់សន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយបង្ហាញឆន្ទៈក្នុងការចូលរួមក្នុងការសម្របសម្រួលបញ្ចប់អរិភាពនេះ។ ប្រទេសចិន មិនដូចប្រទេស លោក ខាងលិចជាច្រើនទៀតនោះទេ ដោយចិន បានបដិសេធមិនថ្កោលទោសរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន និងដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ៕