ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងគាំ ទ្រឲ្យមានជួយសម្រុះសម្រួល សន្តិភាពនៅអ៊ុយក្រែន

បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំង Dmitry Peskov កាលពីថ្ងៃម្សិលមិញបានធ្វើការពន្យល់ថា រដ្ឋាភិបាល ទីក្រុងមូស្គូគឺមានការ គាំទ្រជានិច្ចចំពោះភាគីទី៣ចំពោះជម្លោះនៅអ៊ុយក្រែន ហើយបង្ហាញជំហចំពោះកិច្ចការងារ នេះគឺជាវត្ថុដែលខ្លួនចង់បានបំផុត។

សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើងនៅក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការពិភាក្សាជាមួយនឹងសមភាគីលោក Vladimir Zelensky ជាលើកដំបូងចាប់តាំងតែពីប្រតិបត្តិពិសេស ដោយយោធារបស់រុស្សីនៅអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន។

រំលឹកដែរថាលោក Vladimir Putin បានធ្វើការលើកឡើងថាបញ្ហាអនុវត្តមិនបានត្រឹមត្រូវ តាមកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុង Minsk របស់អ៊ុយក្រែនបានធ្វើឲ្យពលរដ្ឋក្នុងតំបន់ Donbass រងការធ្វើបាបដែលនេះជាមូលហេតុរុស្សី ចាំបាច់ត្រូវតែបើកប្រតិបត្តិការ ពិសេសបែបនេះនៅក្នុងប្រទេសអ៊ុយក្រែន។

ក្នុងនោះផងដែរលោកអ្នកនាំពាក្យ Peskov ក៏បានចង្អុលបង្ហាញអំពីចំណុចដើម្បីសន្តិភាពទាំង១២ របស់រដ្ឋាភិបាល ក្រុងប៉េកាំង ផងដែរហើយ ជឿជាក់ថាតាមរយៈនេះដំណោះស្រាយ នឹងត្រូវបានអនុវត្តស្របទៅតាមច្បាប់ របស់អន្តរជាតិជាក់ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top