បរទេស៖ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃម្សិលមិញនេះ បានបង្ហាញវត្តមានជាលើកដំបូង បន្ទាប់ពីបញ្ហាសុខភាព កាលពីដើមសប្តាហ៍។
លោកប្រធានាធិបតីបានចូលរួមនៅក្នុងកម្មវិធីបើកសំភោធរោងចក្រនុយក្លេអ៊ែររបស់ប្រទេស Akkuyu ដែលក្នុងនោះ ក៏មានការចូល រួមពីសំណាក់លោកប្រធានាធិបតីរុស្សី Vladimir Putin ផងដែរដោយភាគីមេដឹកនាំទាំងពីរ បានចូលរួតាមរយៈវិដេអូខលដូចគ្នា។
រំលឹកដែរថាកាលពីថ្ងៃអង្គារលោក Erdogan បានលប់ចោលបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតដោយ សារបញ្ហាសុខ ភាពហើយលោកប្រធានាធិបតីក៏បានលប់ចោល កម្មវិធីឃោសនាបោះឆ្នោតជាច្រើន ផ្សេងទៀត ដើម្បីត្រៀមការបោះឆ្នោត នាថ្ងៃទី១៤ខែឧសភាផងដែរ។
លោក Erdogan ក៏បានធ្វើការថ្លែងអំណរគុណដល់លោក Putin ផងដែរចំពោះចំណែកជួយជ្រោមជ្រែង ដល់រោងចក្រ នុយក្លេអ៊ែរ Akkuy៕
ប្រែសម្រួល៖ស៊ុនលី