ព័ត៌មានអន្តរជាតិ

គ្រាមួយដែលកោះតៃវ៉ាន់មាន មនុស្សស្លាប់ដល់ទៅជាង ១២០០នាក់ ដោយសារគ្រោះរញ្ជួយដី

ការរញ្ជួយដីដ៏ខ្លាំងក្លា និងពេញមួយថ្ងៃនៅលើដែនដី នៃកោះតៃវ៉ាន់កាលពីថ្ងៃទី១៧ ខែមីនា ក្នុងឆ្នាំ១៩០៦ បានសម្លាប់មនុស្សរហូតទៅដល់ជាង ១២០០នាក់។ ថ្ងៃរញ្ជួយដែលគួរឱ្យភ័យខ្លាចនេះ បានបំផ្លាញទីក្រុងជាច្រើនផ្នែក ហើយបណ្តាលឱ្យមានការ ខាតបង់លុយរាប់លានដុល្លារផង។

ព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ នៅពេលដែលការរញ្ជួយដីដំបូង បានស្ថិតនៅពីក្រោមកោះ Formosa ខណៈដែលកោះតៃវ៉ាន់ ត្រូវបានត្រឹមតែទទួលអារម្មណ៍ថា មានការរញ្ជួយដីបន្ទាប់មកវាបាន រាលដាលមកដល់កណ្តាលទីក្រុង Kagi ការរញ្ជួយដីដែលមានទំហំ ៧,១ រិចទ័រ បានកើតឡើងហើយសូម្បីតែប្រទេសជប៉ុន ដែលមានចំងាយរាប់រយគីឡូម៉ែត្រ ទៅភាគខាងជើងក៏អាច ទទួលសញ្ញារញ្ជួយដីនេះបានដែរ។

ក្នុងរយៈពេលតែមួយខែ និងមួយថ្ងៃក្រោយមកការរញ្ជួយដី នៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកកម្រិត ៨,៣រិចទ័រ តាំងពីឆ្នេរអាមេរិចខាងជើង ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក។
នៅឆ្នាំ១៩២៧ មនុស្សប្រហែល ២០០០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសចិន ដោយសារការរញ្ជួយដីដែលជឿជាក់ថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត ក្នុងប្រវតិ្តសាស្ត្រមនុស្ស
ជាតិ ៕

ប្រែសម្រួល: ស៊ុន លី

To Top