បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev បានធ្វើការស្នើសុំឲ្យមានការរុះរើទាំងស្រុង នូវរបបដឹកនាំរបស់អ៊ុយក្រែនបច្ចុប្បន្ន ក៏ដូចជាការធ្វើឲ្យខូចខាតបានច្រើនបំផុត ទៅលើវិស័យយោធា និងសពា្វវុធរបស់អ៊ុយក្រែន។
លោក Medvedev ដែលកំពុងមានតំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបញ្ហាទំនាក់ទំនង Telegram កាលពីសប្តាហ៍កន្លងមក និងដោយផ្តោតសំខាន់ ទៅលើការថ្លែងការណ៍មួយចំនួន របស់ប្រធានាធិបតីអ៊ុយក្រែល លោក Vladimir Zelenksy នាពេលកន្លងមក។
លោក Medvedev បានសង្ខេមនូវសេចក្តីថ្លែងការណ៍របស់លោក Zelensky ឡើងវិញនិងការទាមទារអាវុធបន្ថែម ពីលោកខាងលិចផង ក៏ដូចជាបំណងក្នុងការវាយប្រហារមកលើរុស្សីឡើងវិញ រួមទាំងផែនការកាន់កាប់តំបន់ Crimea ផង។
ទោះបីជាយ៉ាងណាក្តីលោក Medvedev បានរុស្សីគួរតែធ្វើការឆ្លើយតប ទៅនឹងផែនការ របស់អ៊ុយក្រែនទាំងនោះ តាមរយៈការរុះរើចោលទាំងស្រុង នូវប្រព័ន្ធដឹកនាំនិងរបបដឹកនាំ របស់អ៊ុយក្រែន ហើយជាពិសេសគឺបំផ្លាញឲ្យអស់នូវអាវុធ និងកងកម្លាំងរបស់អ៊ុយក្រែន ចេញពីទឹកដីនៃប្រទេសមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី