ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៏នៃប្រទេសជប៉ុន ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៧៩គីឡូម៉ែត្រ ភាគអាគ្នេយ៏ នៃទីក្រុង Katsuren-haebaru របស់ប្រទេសជប៉ុន នៅម៉ោង ៣និង២២នាទី ម៉ោងសកលនៅថ្ងៃចន្ទនេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ ដែលមានជម្រៅជាង ១០គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋមថាស្ថិតនៅរយៈទទឹង ២៦.០០៧៥ដឺក្រេប៉ែកខាងជើង និងរង្វាស់១២៨.៥៨៣៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។
ក្រោយពីមានគ្រោះរញ្ជួយដីនេះកើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍បន្ថែមថា រងផលប៉ះពាល់ ឬខូចខាតអ្វីខ្លះ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា