ព័ត៌មានអន្តរជាតិ

ជម្លោះ​ស៊ូដង់ ​បន្ត​ឈាន​ដល់​សប្តាហ៍​ទី​៣ បើ​ទោះ​ជា​មាន​កិច្ច​ព្រមព្រៀង​ បទ​ឈប់​បាញ់យ៉ាងណា​ក្តី

កាធុម៖ ជម្លោះនៅក្នុងប្រទេសស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី៣ បើទោះបីជាការបន្តបទឈប់បាញ់រយៈពេល ៧២ ម៉ោងបានឈានដល់មួយថ្ងៃមុនក៏ដោយ។

នៅព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋធានីកាធុម និងទីក្រុងដែលនៅជាប់នោះ Bahri និង Omdurman ត្រូវបានវាយប្រហារ ដោយការវាយប្រហារតាមអាកាស អាវុធប្រឆាំងយន្តហោះ និងកាំភ្លើងធំ។

ជម្លោះរយៈពេលជាច្រើនសប្តាហ៍រវាងក្រុមយោធារបស់ស៊ូដង់ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេស បានបញ្ជូន រលកភូមិសាស្ត្រនយោបាយ ដែលវិលវល់ជុំវិញតំបន់ ហើយបានជំរុញឱ្យប្រទេសជាច្រើន ប្រញាប់ប្រញាល់ ជម្លៀសពលរដ្ឋរបស់ពួកគេ។

ការប៉ះទង្គិចគ្នា និងការផ្ទុះដ៏ខ្លាំងក្លាបានកក្រើកសង្កាត់ Kafouri ដ៏ធំទូលាយរបស់ទីក្រុងកាធុមកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។

យន្តហោះចម្បាំងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) របស់រដ្ឋាភិបាលត្រូវបានគេឲ្យដឹងថា បានទម្លាក់គ្រាប់បែក លើគូប្រជែងរបស់ពួកគេ ដែលជាអង្គភាព Paramilitary Support Forces (RSF) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការប៉ះទង្គិចគ្នាក៏ត្រូវបានគេរាយការណ៍ផងដែរនៅជុំវិញវិមានសាធារណៈរដ្ឋ ទីស្នាក់ការកណ្តាលរបស់ SAF និងតំបន់នៅជិត អាកាសយានដ្ឋានអន្តរជាតិកាធុម កាលពីថ្ងៃសុក្រ។ តំបន់ទាំងនេះគឺជាចំណុចសំខាន់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ជាមួយនឹងការផ្ទុះផងដែរបានឮឆ្លងទន្លេ Omdurman ។

កាលពីថ្ងៃសុក្រ តួកគី បានរាយការណ៍ថា យន្តហោះជម្លៀសខ្លួនមួយត្រូវបានវាយប្រហារដោយ ការបាញ់ប្រហារ នៅខាងក្រៅទីក្រុងកាធុម ដោយគ្មានអ្នករងរបួស ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីភាគីទាំងពីរ បានយល់ព្រមលើបទ ឈប់បាញ់ចុងក្រោយ ដែលត្រូវបានបង្រ្កាបដោយមហាអំណាចបរទេស ហើយត្រូវបានគេសន្មត់ថា មានរយៈពេលរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។

ប្រភពពី RSF បានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលថា បានរំលោភលើបទឈប់បាញ់ជាមួយ នឹងការវាយប្រហារ តាមអាកាស លើមូលដ្ឋានរបស់ខ្លួននៅ Omdurman និង Mount Awliya ខណៈដែលកងទ័ពបាន ស្តីបន្ទោស RSF ចំពោះការបំពាននេះ។

ឧត្តមសេនីយគូប្រជែងទាំងពីរដែលដឹកនាំ SAF និង RSF បានកំណត់គោលដៅគ្នាទៅវិញទៅមកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ លោក Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ស៊ូដង់ (TSC) និងជាមេដឹក នាំនៃកងកម្លាំង រដ្ឋាភិបាលបានចាត់ទុក RSF ថា ជាកងជីវពលដែលមានគោលបំណង “បំផ្លាញស៊ូដង់” នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Alhurra ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោកក៏បានអះអាងផងដែរថា “ទាហានស៊ីឈ្នួល” កំពុងឆ្លងកាត់ព្រំដែនពីប្រទេសឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនីហ្សេរីយ៉ា ដើម្បីកេងចំណេញពីភាពវឹកវរនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top