ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ គោរពអបអរនិងជូនពរ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានគោរពមងារជា “ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពុទ្ធសាសនិកពិភពលោក”

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមគោរពអបអរនិងជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ឯកឧត្តម ទទួលបានគោរពមងារជា “ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក”។

សូមឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ជួបតែសុភមង្គលវិបុលសុខ និងបានសម្រេចប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

To Top