ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង គោរពអបអរនិងជូនពរ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានគោរពមងារជា “ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពុទ្ធសាសនិកពិភពលោក”

ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពអបអរនិងជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ឯកឧត្តម ទទួលបានគោរពមងារជា “ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក”។

សូមឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ជួបតែសុភមង្គលវិបុលសុខ និងបានសម្រេចប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

To Top