SEA GAME

សម្ដេចតេជោ សរសើរក្រុមកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា ដែលខិតខំប្រកួតបានយ៉ាងល្អ

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះសារ កោតសរសើរចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) ។

សូមរំលឹកថា ការប្រកួតបាល់ទាត់ រវាងក្រុមកីឡាករជាតិកម្ពុជា និង ក្រុមកីឡាករជាតិហ្វីលីពីន ត្រូវបានបញ្ចប់ ក្នុងលទ្ធផលមួយស្មើ។គ្រាប់បាល់សម្រាប់កម្ពុជារកបានដោយកីឡាករ គី រីណា ពាក់អាវលេខ១៦ ក្នុងក្នុងនាទី ទី ២៥។ ដោយឡែកចំពោះហ្វីលីពីន រកគ្រាប់បាល់បានដោយកីឡាករ KARINO ក្នុងនាទីទី៩០បូក។

" "

នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា(CAM 1-1 PHI) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច»។

" "

ក្នុង​ឱកាសនេះ សម្ដេចក៏បាន ជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតជាបន្តទៀត៕

To Top