ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋអាជ្ញា របស់ប៊ុលហ្គារី ត្រូវគេប៉ងសម្លាប់ ដោយការបំផ្ទុះគ្រាប់បែក នៅតាមផ្លូវ

បរទេស៖ អាជ្ញាធរនៅទីក្រុង Sofia បាននិយាយថា អគ្គរដ្ឋអាជ្ញាប៊ុលហ្គារី លោក Ivan Geshev គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតកាលពីព្រឹកថ្ងៃចន្ទ។ គ្រាប់បែកនៅតាមដងផ្លូវមួយបានបំផ្ទុះនៅពេលដែលរថយន្តរបស់លោក Geshev កំពុងបើកបរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៤៥នាទី ម៉ោងក្នុងស្រុក ខណៈដែល លោក Geshev កំពុងធ្វើដំណើរត្រលប់ទៅទីក្រុង Samokov ទៅទីក្រុង ។ អគ្គព្រះរាជអាជ្ញារង Borislav Sarafov បានប្រាប់ទូរទស្សន៍ BNT របស់ប្រទេសប៊ុលហ្គារី ខណៈដែលរថយន្តរបស់គាត់បានបត់យ៉ាងភ្លាមៗ ពេល គ្រាប់បែកដែលដាក់នៅសងខាងផ្លូវបានផ្ទុះ។

យោងតាម Sarafov គ្រាប់បែកនេះគឺ “មានបំណងសម្លាប់គាត់តែម្តង គឺមិនមែនដើម្បីបំភិតបំភ័យឡើយ” ។ លោក​បាន​និយាយ​ថា ឧបករណ៍​នេះ​ត្រូវ​បាន​ដាក់​លាយនឹងសារធាតុ​ផ្ទុះ​ស្មើ​នឹង TNT ៣ គីឡូក្រាម។ ការផ្ទុះនេះបានបន្សល់ទុកនូវរណ្ដៅមួយមានទទឹង ៤ម៉ែត្រ និងជម្រៅ ៤០ សង់ទីម៉ែត្រ ប៉ុន្តែ “ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ” មិនមាននរណាម្នាក់រងរបួសនោះទេ។

ក្រសួងមហាផ្ទៃ​បាន​បើក​ការ​ស៊ើបអង្កេត​លើ​អំពើ​ភេរវកម្ម ហើយ​ប្តេជ្ញា​តាម​ចាប់​ជនល្មើស។ ប្រធានលេខាធិការក្រសួងលោក Petar Todorov បាននិយាយថា “ការគំរាមកំហែងដល់អាយុជីវិត និងសុខភាពរបស់ពលរដ្ឋប៊ុលហ្គារីគ្រប់រូប គឺមិនអាចទទួលយកបានឡើយ ហើយសកម្មភាពរបស់យើង និងជាការការពារប្រជាជន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top